ជាទូទៅក ឬកញ្ចឹងករបស់មនុស្សមានពណ៌ទៅតាមសម្បុរនៃរូបរាងកាយរបស់ដងខ្លួន និងមុខរបស់មនុស្សម្នាក់ៗផ្សេងពីគ្នា ។ ដោយឡែកប្រសិនបើដងខ្លួនរបស់អ្នកស ប៉ុន្តែបែរជាក ឬកញ្ចឹងករបស់អ្នកប្រែជាខ្មៅវិញនោះ វាប្រហែលជាមិនមែនបណ្តាលមកពីការប្រមូលផ្តុំនៃភាពកខ្វក់តែមួយមុខនោះទេ។ ប៉ុន្តែវាក៏អាចជាសញ្ញានៃជំងឺទឹកនោមផ្អែម ដែលទាមទារឲ្យអ្នកត្រូវតែមានការយកចិត្តទុកដាក់ចំពោះវា ជាពិសេសចំពោះមនុស្សធាត់។
កខ្មៅ ឬ កញ្ចឹងកខ្មៅ ត្រូវបានគេហៅតាមវេជ្ជសាស្ត្រថាជា Acanthosis Nigricans ដែលវាមិនត្រូវបានរកឃើញនៅលើកតែមួយកន្លែងនោះទេ ប៉ុន្តែវាអាចមាននៅត្រង់កែងដៃ ក្លៀក ក្រលៀន ដែលជាបញ្ហាចម្បងរបស់មនុស្សធាត់ ព្រមទាំងបង្កទៅជាជំងឺទឹកនោមផ្អែម ។ ហើយបញ្ហាទាំងអស់នេះក៏អាចបណ្តាលមកពីភាពមិនប្រក្រតីនៃអរម៉ូនដែលដំណើរការខុសប្រក្រតីដោយសារតែផលប៉ះពាល់នៃថ្នាំដូចជា ថ្នាំពន្យារកំណើត ថ្នាំទីរ៉ូអ៊ីត corticosteroids ។ល។

+ . វិធីសាស្រ្តក្នុងការព្យាបាល
– ធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់
– ធ្វើលំហាត់ប្រាណដើម្បីពន្លឿនការរំលាយអាហារ ជំរុញអាំងស៊ុយលីនឱ្យស្រូបយកជាតិស្ករ
– កាត់បន្ថយការប្រើប្រាស់ថ្នាំ
ក្នុងករណីធ្ងន់ធ្ងរអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4feG2kjMhPK7insfYBiXtfFFyrJYy2e_HJkjtgKDFqET7NrJuB1VUkWS3OI8W4Du6BgvINB7MYimtdAv-ACVUu5yFBcqShpvlmo3xa9NbHegQdmfVL2EJG8r-9eqLow6gM61m3i91F5F4jdJT8a53gB041rdxSuERhuJXsHuhMnZQfnAcobCmNYvU/s820/photo_2022-06-15_14-20-49.jpg