ការទទួលទានដំណេកល្អ គឺជារឿងមួយមនុស្សគ្រប់រូបប្រាថ្នាចង់បាន ។ ប៉ុន្តែសព្វថ្ងៃនេះមានមនុស្សជាច្រើនដែលកំពុងតែជួបប្រទះជាមួយនឹងបញ្ហានៃការទទួលទានដំណេកមិនល្អ ដែលបណ្ដាលមកពីកត្តាជាច្រើនដូចជា កត្តារស់នៅ ក៏ដូចជាចំណីអាហារផងដែរ ។
យោងតាមអ្នកជំនាញបានបង្ហាញប្រាប់ឲ្យដឹងថា មានរបបអាហារ២ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក ព្រមទាំងបណ្តាលឱ្យមានភាពតានតឹង អស់កម្លាំង និងបង្កើនភាពចាស់។ ដោយគ្រឿងទេសទាំង២យ៉ាងនោះមានដូចជា ៖

– អាហារហឹរ
អាហារហឹរគឺពិតជាមានគ្រោះថ្នាក់ខ្លាំងដល់ក្រពះ ព្រមទាំងសរសៃប្រសាទ និងសម្ពាធឈាម… ហើយក៏ប៉ះពាល់ធ្ងន់ធ្ងរដល់ដំណេកផងដែរ ។ការទទួលទានម្ទេសច្រើននឹងធ្វើឱ្យរាងកាយបង្កើតកំដៅ បង្កឱ្យក្តៅក្នុងខ្លួន នាំឱ្យមិនស្រួល និងពិបាកក្នុងការទទួលទានដំណេក។ ទន្ទឹមនឹងនោះ វាក៏បណ្តាលឱ្យក្រហាយទ្រូង ងាយធ្វើឱ្យអ្នកទទួលទានដំណេកមិនលក់ ឆាប់ខឹង និងងាយភ្ញាក់នៅពាក់កណ្តាលយប់ ព្រមទាំងភ្ញាក់ពីដំណេកមានអារម្មណ៍ធ្ងន់ខ្លួន និងអស់កម្លាំង ។
ដោយការសិក្សាបានបង្ហាញថា ការទទួលទានអាហារហឹរ មុនពេលចូលគេង ទំនងជាធ្វើឲ្យអ្នកមានសុបិន្តអាក្រក់ជាងធម្មតា ។ ជាមួយគ្នានេះបើអ្នកញ៉ាំវាជាបន្តបន្ទាប់ក្នុងរយៈពេលយូរ នោះវាក៏ងាយបង្កើតនូវជំងឺទទួលទានដំណេកមិនលក់រ៉ាំរ៉ៃផងដែរ ។San Diego Consumers Crave Spicy Foods - Tri-R Coffee BlogTri-R Coffee Blog

– អំបិល
របបអាហារដែលមានជាតិប្រៃខ្ពស់ ងាយនឹងបង្កជាជំងឺលើសឈាម ព្រមទាំងធ្វឲ្យប៉ះពាល់ដល់ការទទួលទានដំណេករបស់អ្នក ព្រមទាំងធ្វើឱ្យមានការកើនឡើងនូវសម្ពាធឈាមកាន់តែអាក្រក់ទៅៗ។
លើសពីនេះទៀត ការទទួលទានអំបិលច្រើនពេកវានឹងធ្វើឱ្យរាងកាយរបស់អ្នករក្សាជាតិទឹក ដែលបង្កើនបរិមាណសារធាតុរាវក្នុងរាងកាយ ដែលអាចរួមចំណែកដល់ការរំខានដល់ដំណេក និងអស់កម្លាំងនៅពេលភ្ញាក់ឡើងនៅព្រឹកបន្ទាប់។
ក្រៅពីនេះ នៅពេលដែលរាងកាយមនុស្សមានជាតិសូដ្យូមលើស វាក៏បានបណ្តាលឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធសរសៃប្រសាទសំខាន់ៗនៅក្នុងខួរក្បាល ព្រមទាំងធ្វើឱ្យអ្នកមានបញ្ហាសុបិន្តអាក្រក់ និងផ្លូវចិត្តមិនស្ថិតស្ថេរនៅពេលអ្នកភ្ញាក់ពីដំណេកថែមទៀតផង៕Sweet and Salty | Baamboozle