ភ្នំពេញ៖ លោក ចែម ចាន់រ៉ា ហៅនាយពាក់មី ដែលជាតារាកំប្លែងដ៏ល្បីដែលតែងតែធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច សើចក្អាកក្អាយ រំសាយទុក្ខកង្វល់ជាមួយនឹងការសម្ដែងរបស់លោក បានចេញមុខតវ៉ានៅលើបណ្ដាញសង្គម ដើម្បីទាមទារឲ្យមានការបន្ធូរបន្ថយចំពោះការរិតត្បិតក្នុងការងារ ខណៈដែលមានអ្នកគ្រប់គ្រងថ្មីនៅស្ថានីយទូរទស្សន៍ CTN

យ៉ាងណាមិញ ក្រោយមានការចេញមុខ បង្ហោះទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក។

តែពេលនេះនាយពែក មី បានប្រកាសនៅ Live ហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយមានគេសួរថា “ឥឡូវបងកំប្លែងនៅ CTN ទៀតអត់? ” ស្រាប់តែនាយ ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ «“ខ្ញុំប្រហែលជាត្រូវឈប់កំប្លែងនៅ CTN ទៀតហើយ គេបានដកខ្ញុំពីកម្មវិធី ដែលជាកម្មវិធី (បាទមេវគ្គ២) ត្រូវសម្តែងយកថ្ងៃរួចរាល់អស់ហើយ ឥឡូវគេបែរជាលុបការសម្តែង និងដកខ្ញុំចោល អ៊ឹចឹងខ្ញុំមានទៅស្វាយរៀងធ្វើវីដេអូ ឲ្យបងប្អូនសើចវិញ ហើយក៏មានបងប្អូនខ្លះទៀតបានសួរ អគ្គនាយកថ្មីជាជនជាតិអី? ដោយអគ្គនាយកថ្មីជាជនជាតិ ឥណ្ឌា”។ នាយ ពែក មី បានបន្ថែមថា “នៅCTN ទុកដូចជាផ្ទះរបស់ខ្ញុំ និងជាអ្នកមានគុណរបស់ខ្ញុំ ប៉ុន្តែគឺខ្ញុំមិនចូលចិត្តអ្នកដឹកនាំថ្មី ដែលជាជនជាតិឥណ្ឌានឹង ទើបខ្ញុំសម្រេចចិត្តឈប់ ឥឡូវមិនទាន់បាននឹងឈប់ផង គេដកខ្ញុំចេញពីកម្មវិធី (បាទមេវគ្គ២)ចេញពីការសម្តែង ” នាយ ពែក មី បានអរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងអរគុណដល់ CTN ដែលជាផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំ គឺមិនពេញចិត្ត អគ្គនាយកថ្មីដែលជាជនជាតិឥណ្ឌា​ គាត់គៀបសង្កត់ពេក តឹងរ៉ឹងពេក ប្រហែលជានៅខ្ទុង ខែកក្កដា ថ្ងៃទី៦,ទី៧ និងទី៨ នឹងមានការចេញក្រដាសស្នាមស្របច្បាប់ ប្រកាស ពែក មីចេញពី CTN នាយក្រូច នាយគឿន លោកតា វិច ទ័រ នឹងចាកចេញពី CTN ផងដែរ» ៕