ភ្នំពេញ៖ នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ ក្រុមការងារអង្គការផ្កាយសមុទ្រ សហការឧបត្ថមគាំទ្រដោយក្រុមហ៊ុន Mayura បានធ្វើយុទ្ធនាការសម្អាត និង ផ្សព្វផ្សាយអំពីការការពារបរិស្ថាន នៅក្នុងសហគមន៍ដើមស្លែង (ស្មរសាន្ថ) និងសហគមន៍ចុងដី ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញដែលមានប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលជាមួយយើង ចំនួន ៧០ នាក់ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXQcvcgsKu6x45Ill5gNJA6UBS6Dc70R4bCcZOz9DTAyFWJasKsiBN7fL3KUZD3oDASTSJmiOQMdbGYHxC1mNYOIcJbDR0P8_0lMjJs_FR2nUi_7UkABRWh7x8837F3obi-_t5DpOfkFpBY2j7aiSNhIVbp5-SNG4PVpIRofTTa0D57SOWPTZVb1mR/s1280/photo_2022-06-13_15-12-36%20(2).jpgក្នុងយុទ្ធនាការនេះ ក៏មានការបង្រៀនពីការសម្អាត ការការពារបរិស្ថាន និង ការកែច្នៃសំរាមឡើងវិញ ដល់សិស្សចំនួន ១២០ នាក់នៅក្នុងអង្គការផ្កាយសមុទ្រផងដែរ។

ចាប់តាំងតែពីឆ្នាំ ២០១៤ មកម៉្លេះ អង្គការផ្កាយសមុទ្រតែងតែធ្វើសកម្មភាពសម្អាតសហគមន៍ និង ផ្សព្វផ្សាយអំពីការការពារបរិស្ថានជាប្រចាំ រៀងរាល់ខែ ហើយក៏បានបណ្តុះបណ្តាល ប្រជាពលរដ្ឋចំនួន ១៥ នាក់ ក្នុងសហគមន៍ ៣ ផ្សេងៗគ្នា ដើម្បីដឹកនាំប្រជាពលរដ្ឋក្នុងសហគមន៍ផ្សេងៗទៀតអោយ ចូលរួមសម្អាត បរិស្ថានសហគមន៍ជាប្រចាំ។ ជាលទ្ធផលនៃយុទ្ធនាការនេះ បានទទួលភាពជោគជ័យយ៉ាងខ្លាំង ដោយបានផ្លាស់ប្តូរបរិស្ថានក្នុងសហគមន៍ឲ្យបានប្រសើរជាងមុន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihVQ22eGIwP7RusYX52LWAThIez_KTunqdt9aYIbnly_sSlOM_nHjvUagiCzLQPlfhbSBS_I68DViElwcUo1PY85O3bO6EVN13I_nIJnM9IGscZuPyrCAavOEyIGu0znXusGkrlic2q5stZnHK1Lt3XNT2k8KYkc33emhbgzCsojW_wHCWnn4JwVRw/s1280/photo_2022-06-13_15-12-35.jpgដោយមុនពេលយុទ្ធនាការនេះពុំទាន់អនុវត្ត សហគមន៍មានបរិស្ថានមិនល្អ សម្បូរទៅដោយសំរាមពាសវាពាសកាល និងការ កង្វះអនាម័យ ដោយប្រជាពលរដ្ឋក្នុងសហគមន៍ខ្វះចំណេះដឹងក្នុងការទុកដាក់សំរាម នឹងតែងតែមានទំលាប់ក្នុងការចោលសំរាមពាលវាលពាសកាល ដែលធ្វើអោយសហគមន៍ទាំងពីរពោពេញដោយសំរាម ទឹកកខ្វក់ ក្លិនស្អុយដែលបង្ករអោយមានមូសខ្លា ធ្វើអោយប៉ះពាល់ដល់សុខភាពកុមារ និងប្រជាពលរដ្ឋកើតជម្ងឺគ្រុនឈាម គ្រុនចាញ់ ជម្ងឺផ្លូវដង្ហើម និងជម្ងឺស្បែកជាច្រើន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEityxkbH8lDJbuMHBJBA1zTh5yn30KrOfFJVu-qkaXQj_glT2-PqwvB3vs_KJoww1HOTKu4NjvGKm8DHHDBBNqjLixhm5YRlyhI1mzCbD_dvaYcM_kTO8TaNTFr9gcGKbnj_ZfVpI4Bz8j0Gl1eHx-L1aH81s_b3BMgKLLwF46sY5neQNf9DJmfgkH0/s1280/photo_2022-06-13_15-12-36.jpgលោកស្រីជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានឲ្យដឹងថា “យើងពិតជាមានមោទនភាពដែលក្រុមហ៊ុន Mayura បានចូលរួមយុទ្ធនាការសម្អាតសហគមន៍ និងធ្វើការចែករំលែកចំណេះដឹងទាក់ទងនឹងការថែរក្សាបរិស្ថានទៅកាន់ប្រជាជននៅក្នុងសហគមន៍។ ទៅថ្ងៃអនាគតយើងមានបំណងឲ្យប្រជាជនខ្មែរទូទៅបានចូលរួមជាមួយយើងក្នុង យុទ្ធនាការន៍នេះបន្តទៀតផងដែរ។”