កសិករមួយរូបរស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បង្ហាញថា ម្រះជាដំណាំមួយប្រភេទ ដែលត្រូវការថែទាំជាប់ជាប្រចាំ ជាពិសេសការប្រើប្រាស់ជីបំប៉ន ដើម្បីឆាប់ធំធាត់លឿន និងអាចប្រមូលបានទិន្នផលខ្ពស់។

លោក វ៉ុន វិន អ្នកដាំដំណាំមួយរូប និងជាអ្នកស្វែងរកទីផ្សារបន្លែជូនកសិករនៅក្នុងសហគមន៍ផងនោះ រស់នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម បានលើកឡើងថា លោកចាប់យកជំនាញដាំដុះដំណាំកសិកម្ម រយៈពេលជាង១០ឆ្នាំមកហើយ ដោយទទួលបានចំណេះដឹងទាំងនោះពីឪពុកម្តាយផង និងការបណ្តុះ បណ្តាលជំនាញពីស្ថាប័នពាក់ព័ន្ធផង។ លោកបន្តថា បច្ចុប្បន្នលោកបញ្ចប់ការប្រមូលផលត្រសក់ស្រូវ និងកំពុងដាំដុះដំណាំម្រះវិញម្ដង ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ហើយដំណាំម្រះ ដែលជិតប្រមូលផលនេះ មិនព្រួយបារម្ភរឿងទីផ្សារលក់ចេញឡើយ ព្រោះលោកបានទំនាក់ទំនងរកឈ្មួញប្រមូលទិញរួចរាល់ហើយ។គន្លឹះ ៥ចំណុច ដើម្បីដាំ«ម្រះ»ទទួលបានទិន្នផលល្អ!| ThmeyThmey 25

លោកក៏បានបន្ថែមទៀតថា ម្រះមានអាយុ កាល៤០ថ្ងៃ ក្រោយពេលដាំរួច អាចប្រមូលផលលក់បាន បើសិនជាកសិករយកចិត្តទុកដាក់ ក្នុងការរៀបចំដី ការបណ្តុះកូនដាំ និងថែទាំ ដោយប្រើប្រាស់ ជីបំប៉នឱ្យបានគ្រប់ គ្រាន់ទៅតាមអាយុកាល។

រៀបចំដីមុន បើយកល្អយើងភ្ជួរបួនដង រយ:ពេលបីថ្ងៃម្ដងឬ២ថ្ងៃម្ដង យើងភ្ជួររួចហើយយើងលើកជារងដាក់ជី ធ្វើរងឱ្យស្មើហើយគ្របកៅស៊ូ ហើយយើងដាក់ទ្រីប ដំណាក់កាលទីពីរយើងបណ្តុះកូន ហើយរកដីដែលល្អមានជីជាតិយកមកលាយជាមួយផេះអង្កាម ដីដំបូកបន្តិចៗ ឬលាមកគោស្ងួតក៏បាន។

សូមជម្រាបផងដែរថា ម្រះជាប្រភេទដំណាំបន្លែម្យ៉ាង មានរសជាតិល្វីងតិចៗ ដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគអាហារ ទៅតាមចំណង់ចំណូលចិត្ត។ ដំណាំម្រះ ត្រូវបានកសិករ និយមចូលចិត្តដាំគ្រប់រដូវកាល វាមានភាពងាយស្រួលក្នុងការដាំដុះ និងការលក់នៅលើទីផ្សារ៕កសិករមួយរូបរស់នៅខេត្តសៀមរាបបង្ហាញបទពិសោធន៍ក្នុងការដាំដំណាំម្រះទទួលបានជោគជ័យ  - Khmer Breaking News