មនុស្សជាច្រើនតែងតែធ្វើការវាយតម្លៃទៅលើការវិលមុខ ថាជាអាការៈធម្មតាមួយសម្រាប់មនុស្សទូទៅហើយតែងតែគិតថាអាការៈទាំងអស់នេះកើតឡើងដោយសារតែរាងកាយខ្វះនូវសារធាតុចិញ្ចឹម ការទទួលទានដំណេកមិនគ្រប់គ្រាន់ ក៏ដូចជាខ្វះជាតិស្ករជាដើម ។ ប៉ុន្តែតាមពិតអាការៈនៃការវិលមុខទាំងអស់នេះមិនមែនសុទ្ធតែដូចអ្វីដែលអ្នកគិតនោះទេ ព្រោះវាអាចមានមូលហេតុជាច្រើនដែលបណ្តាលអោយវិលមុខ ព្រមទាំងអាចមានគ្រោះថ្នាក់ជាងអ្វីដែលអ្នកគិតថែមទៀតផង ។

មូលហេតុនៃការវិលមុខ វាអាចបណ្តាលមកពីមូលហេតុជាច្រើន រួមទាំងបញ្ហាប្រព័ន្ធតុល្យភាពរាងកាយក៏ដូចជាជំងឺផ្សេងៗទៀតផងដែរដូចជា៖
– អ្នកជំងឺមានជំងឺបេះដូង
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ជំងឺទឹកនោមផ្អែម
– ភាពមិនប្រក្រតីនៃត្រចៀកខាងក្នុង ឬប្រព័ន្ធខួរក្បាលពាក់ព័ន្ធនឹងតុល្យភាព
– ជំងឺនៃប្រព័ន្ធផ្សេងៗ ដូចជាប្រព័ន្ធឈាមរត់ ឬភ្នែក
– ផលប៉ះពាល់មកពីការប្រើប្រាស់ថ្នាំមួយចំនួន
– និងកត្តាផ្សេងៗទៀតដូចជា ការសម្រាកមិនគ្រប់គ្រាន់ ជំងឺចលនាជាដើម ។

+. វិធីការពារការវិលមុខ
– ជៀសវាងកត្តាដែលបណ្តាលឱ្យវិលមុខ ដូចជាភាពតានតឹង ការថប់បារម្ភ ការគេងមិនគ្រប់គ្រាន់ជាដើម
– ជៀសវាងអាហារដែលមានជាតិកាហ្វេអ៊ីន ដូចជាតែ កាហ្វេ និងសូដា
– កាត់បន្ថយការជក់បារី និងផឹកស្រា
– ធ្វើលំហាត់ប្រាណ និងធ្វើលំហាត់ប្រាណសរសៃប្រសាទរបស់អ្នកឱ្យបានទៀងទាត់
– ជៀសវាងសំឡេងខ្លាំង និងប៉ះពាល់ដល់ត្រចៀក ។

ចំពោះវិធីសាស្រ្តក្នុងការព្យាបាលអាការៈវិលមុខ ជាធម្មតា គ្រូពេទ្យនឹងព្យាបាលទៅតាមមូលហេតុ ។ ដោយមានវិធីសាស្រ្តនៃការព្យាបាលសម្រាប់មនុស្សម្នាក់ៗគឺខុសគ្នា និងទៅតាមប្រភេទរៈនៃជំងឺទាំងអស់នេះ៕Dizziness vs Vertigo: What is the Difference? - Regional Neurological  Associates