ក្រពះនិងពោះវៀន គឺជាផ្នែកដ៏សំខាន់មួយសម្រាប់សារពាង្គកាយរបស់មនុស្ស ។ ប្រសិនបើលោកអ្នកមិនបានមើលថែរក្សាវាឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ទេនោះ រាងកាយរបស់អ្នកនិងជួបប្រទះជាមួយជម្ងឺជាច្រើន ដែលពេលខ្លះអាចឈានទៅដល់អាយុជីវិតផងដែរ ។ជាពិសេសការទទួលទានអាហារមិនបានត្រឹមត្រូវ និងទម្លាប់នៃការរស់នៅមិនល្អ ដែលជាបញ្ហាចម្បងដ៏ធំមួយធ្វើឲ្យមនុស្សជាច្រើនកើតមាននូវជម្ងឺច្រាលក្រពះពោះវៀន ។
យោងតាមលោកស្រីវេជ្ជបណ្ឌិត Sirikan Naree ជាអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នៃនាយកដ្ឋានអាហារូបត្ថម្ភ មហាវិទ្យាល័យវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បានធ្វើការបញ្ជាក់ថា៖ ជំងឺច្រាលក្រពះពោះវៀនបណ្តាលមកពីដំណើរការខុសប្រក្រតីនៃ sphincter នៃបំពង់អាហារដែលភ្ជាប់ទៅនឹងក្រពះ ដែលមិនអាចការពារជាតិអាស៊ីត ទឹកក្រពះ ឬអាហារមិនឲ្យហូរចូលទៅក្នុងបំពង់អាហារបាន ។ ដូច្នេះហើយទើបជាហេតុបណ្តាលឱ្យមានការក្រហាយទ្រូងឬតឹងទ្រូង ឧស្សាហ៍ភើញឹកញាប់ ភើមានក្លិននិងរសជាតិជូរ ដើរខ្យល់ច្រើន ចុកឆ្អល់ពោះញឹកញាប់ ពិបាកក្នុងការទទួលទានអាហារ និងពិបាកក្នុងការទទួលទានដំណេកជាដើម ។

+. ផលវិបាកនៃអាការៈជំងឺច្រាលជាតិអាស៊ីតក្រពះមានដូចជា៖
– រលាកបំពង់អាហារ (Esophagitis)
– ត្បៀតបំពង់អាហារ (Esophageal stricture)
– តំណាក់កាលមុនមហារីកបំពង់អាហារ (Barrett’s esophagus)
– មហារីកបំពង់អាហារ (Esophageal adenocarcinoma)
– បញ្ហាផ្លូវដង្ហើម ៖ រលាកបំពង់ក សួត ក្អក និង ស្អកកញឹកញាប់ ។

+. សម្រាប់ការព្យាបាល ៖
– ផ្លាស់ប្តូររបៀបរស់នៅ និងការហូបចុកប្រចាំថ្ងៃ ៖
– សំរកទំងន់ (ករណីលើសទំងន់ឬធាត់)
– ជៀសវាងអាហារមួយចំនួន ៖ កាហ្វេ សូកូឡា ទឹកក្រូច ខ្ទឹមបារាំង ប៉េងប៉ោះ និងផលិតផលធ្វើពីប៉េងប៉ោះ អាហារហិរ អាហារមានជាតិខ្លាញ់
– បញ្ឈប់ការពិសារស្រា និងការជក់បារី
– បរិភោគអាហារតិចៗ តែច្រើនដងជាជាងការបរិភោគម្តងៗច្រើន
– សម្រាក៣ម៉ោងបន្ទាប់ពីបរិភោគអាហាររួច មុនចូលដំណេក
– គេងកល់ក្បាលអោយខ្ពស់
– ជៀសវាងការស្លៀកពាក់សំលៀកបំពាក់ដែលតឹង
– ការព្យាបាលដោយប្រើថ្នាំនិងជួបជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ៕ចង់កាត់បន្ថយអាការឈឺក្រពះ គួរសាកញ៉ាំអាហារទាំងនេះ ល្អខ្លាំងបំផុត – Popular  Magazine