ការហាត់ប្រាណ គឺជារឿងដ៏សំខាន់មួយសម្រាប់សុខភាពរាងកាយរបស់មនុស្ស ជាពិសេសមនុស្សចាស់ ។ ដោយអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សពេញវ័យដែលមានចាប់អាយុពី 40-85 ឆ្នាំដែលធ្វើលំហាត់ប្រាណ រយៈពេល 10 នាទីក្នុងមួយថ្ងៃនៃការហាត់ប្រាណកម្រិតមធ្យមទៅខ្លាំង អាចជួយកាត់បន្ថយចំនួនអ្នកស្លាប់ក្នុងអាយុនេះរហូតដល់ 110,000 នាក់ក្នុងមួយឆ្នាំ ។The best workout apps in 2022 | Tom's Guide ដោយនេះគឺជារឿងទាំង ៧ យ៉ាងដែលអ្នកហាត់ប្រាណរយៈ ១០នាទីក្នុងមួយថ្ងៃអាចទទួលបាន ៖
1. សម្ពាធឈាមទាប
2. បន្ថយកម្រិតជាតិស្ករក្នុងឈាម
3. បន្ថយកម្រិតកូឡេស្តេរ៉ុល
4. គេងបានប្រសើរជាងមុន
5. ជួយកែលម្អផ្លូវអារម្មណ៍
6. កាត់បន្ថយម៉ាសសាច់ដុំគ្មានខ្លាញ់
7. មានអាយុវែង និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ។
ជាមួយគ្នានេះ យោងតាមលោកវេជ្ជបណ្ឌិត Danine Fruge ជានាយកផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌល Pritikin Longevity Center ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “ចំពោះមនុស្សដែលមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ អាចមានការកើនឡើងហានិភ័យនៃទម្ងន់សាច់ដុំគ្មានខ្លាញ់ដែលទាក់ទងនឹងអាយុខ្ពស់។ ប្រសិនបើអ្នកទាំងអស់នោះមានសកម្មភាពធ្វើឱ្យរាងកាយមានចលនា នោះរាងកាយនឹងបាត់បង់ម៉ាសសាច់ដុំតិចដែលនាំឲ្យការរក្សាម៉ាសសាច់ដុំឱ្យបានល្អពេញមួយជីវិត ព្រមទាំងជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន រួមទាំងបង្កើនគុណភាពរាងកាយ និងធ្វើឲ្យអាយុវែងផងដែរ ។
សរុបមក ការហាត់ប្រាណទៀងទាត់ មិនថាប៉ុន្មាននាទីនោះទេ វានៅតែមានសមត្ថភាពជួយធ្វើអោយប្រសើរឡើងនូវសុខុមាលភាព និងមានគុណភាពជីវិតរបស់លោកអ្នកកាន់តែមានភាពល្អប្រសើរ៕ Why we should exercise - and why we don't - Harvard Health