(ភ្នំពេញ)៖ នាថ្ងៃទី 08 ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេសសិនណល់ (Sinotruk International) នាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) ប្រចាំប្រទេសកម្ពុជា។

លោក Wang Zhiyon, អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Sinotruk International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍នៅក្នុងថ្ងៃចុះកិច្ចព្រមព្រៀងនេះថា “ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យសំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវន្ឍន៍នានាជាច្រើន។ លោកជឿជាក់ថា Sinotruk នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យទាំងអស់នេះដោយទំនុកចិត្តខ្ពស់ ដោយសារតែ Sinotruk ជាអ្នកផលិតរថយន្តធុនធ្ងន់ដែលមានវ័យចំណាស់ជាងគេ បទពិសោធន៍ច្រើនជាងគេង ធំជាងគេ និងលក់ដាច់ជាងគេផងដែលនៅប្រទេសចិន សព្វថ្ងៃបាននាំចេញ និងចែកចាយរហូតដល់១១០ប្រទេសនៅទូទាំងពិភពលោកក្នុងនោះរួមមាន អឺរ៉ុប និងអាមេរិក។

លើសពីនេះទៅទៀត Sinotruk មានបច្ចេកវិទ្យាពិសេស ក្រោយការចូលរួមវិនិយោគ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធុនធ្ងន់ ម៉ាន (MAN) មកពីប្រទេសអាឡឺម៉ង់។ ភាពជោគជ័យដែលធ្វើអោយក្រុមហ៊ុនមួយនេះរីកចម្រើនខ្លាំងនោះ គឺគាត់ផ្តោតទៅលើគុណភាពជាចម្បង ជាពិសេសគឺផលិតផល Sinotruk (HOHAN)។”

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Wang Zhiyon បានមានប្រសាសន៍ថា:

“Sinotruk ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំងចំពោះភាពជាដៃគូរចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk (HOHAN) ជាមួយនឹងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។ យើងជ្រើសរើសក្រុមហ៊ុនផ្គង់ផ្គង់គ្រឿងចក្រ យ៉ាងសម្រិតសម្រាងល្អបំផុតសម្រាប់សហការជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk (HOHAN)របស់យើង។

ខេអិនអិន ខេមបូឌា មានគុណសម្បត្តិលើសគេ ដោយសារក្រុមហ៊ុននេះមានភាពល្បីល្បាញ និងមានទំនុកចិត្តខ្ពស់ពីអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសទៅលើទំនួលខុសត្រូវ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់។ តាមរយៈការសិក្សាប្រវត្ថិក្រុមហ៊ុន ឃើញថារយ:ពេល១០ឆ្នាំមកនេះ
ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន នាំចូល និងផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេនៅប្រទេសកម្ពុជា ហើយគ្រឿងចក្រគ្រប់ប្រភេទដែលផ្គត់ផ្គង់ សុទ្ធតែម៉ាកលំដាប់ពិភពលោក មានគុណភាពខ្ពស់ ប្រកបដោយផលិតភាព ជាប់ធុនបានយូរ និងសុវត្ថិភាព” ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាសនៃកិច្ចព្រមព្រៀងនេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទឡានប៊ែន ឡានក្រឡុកបេតុង ឬឡានប្រតិបត្តិការមុខងារពិសេស ដែលមានគុណភាព ស៊ីប្រេងតិច ផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់ និងមានគុណភាពខ្ពស់ រថយន្ត Sinotruk (HOHAN) គឺជាជម្រើសទី១ សម្រាប់លោកអ្នក។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងផ្តល់នូវប្រូម៉ូសិនពិសេសសម្រាប់គ្រប់គ្រឿងចក្រ និងរថយន្តធុនធ្ងន់ អាចបង់រំលស់រហូតដល់ទៅ ៧ ឆ្នាំ និងជាមួយប្រូម៉ូសិន ឥតគិតការប្រាក់ ដែលមិនធ្លាប់មានពីមុនមក។

ពត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ឬគេហៈទំព័រ KNN Cambodia