លោកអ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយថា ការទទួលទានអាហារដែលមានជាតិប្រៃច្រើនអាចបណ្ដាលឲ្យរាងកាយរបស់អ្នកជួបប្រទះជាមួយបញ្ហាសុខភាពជាច្រើន ។ ជាពិសេសជំងឺពាក់ព័ន្ធជាមួយក្រលៀន និងតម្រង់នោមដែលធ្វើឱ្យជាតិទឹកបញ្ចេញមិនបានទាន់ពេលវេលា ព្រមទាំងនាំឱ្យទឹក និងសូដ្យូមមានការរក្សានូវជាតិទឹកដែលបង្កឲ្យមានការហើមពោះផងដែរ ។ ដូច្នេះដើម្បីការពារក្រលៀននិងតម្រងរបស់លោកអ្នកឲ្យទទួលបានសុខភាពល្អ នោះអ្នកគួរតែមានទម្លាប់ល្អក្នុងការទទួលទានអាហារទាំងនេះ ឬទទួលទានក្នុងបរិមាណតិចតួចបំផុត ។

– សាច់កែច្នៃ និងប្រហិត
សាច់កែច្នៃ និងប្រហិត នៅពេលឆ្អិនមានផ្ទុកនូវជាតិអំបិលជាច្រើន ប្រសិនបើអ្នកទទួលទានច្រើនពេក នោះវានឹងធ្វើឲ្យមានការលើសបរិមាណជាតិអំបិលក្នុងរាងកាយដែលត្រូវការ ព្រមទាំងធ្វើឲ្យរាងកាយរបស់អ្នកមានអារម្មណ៍ស្រេកទឹកផងដែរ ។ ជាងនេះទៅទៀតប្រសិនជាអ្នកនៅតែមានការទទួលទានវារយៈពេលយូរនោះវានឹងធ្វើឲ្យរាងកាយអ្នកមិនអាចកម្ចាត់ជាតិប្រៃទាំងអស់នេះបានឡើយ ដែលជាហេតុបង្កឱ្យមានការហើមរាងកាយ ក៏ដូចជាបង្កើនបន្ទុកតម្រងនោមធ្វើឱ្យខូចថែមទៀតផង ។Automatic Meatball Production Line for Making Pork/Beef/Fish Meatball

– ផ្លែឈើកំប៉ុង
ផ្លែឈើកំប៉ុងកែច្នៃពេលបរិភោគមានរសជាតិផ្អែម និងជូរ ទោះបីជាអ្នកមិនមានអារម្មណ៍ថាប្រៃនៅពេលអ្នកទទួលទានក៏ដោយ ។ ក៏ប៉ុន្តែការទទួលផ្លែឈើកំប៉ុងទាំងអស់នេះ ត្រូវបានអ្នកជំនាញបង្ហាញថា ក្នុងការទទួលទានផ្លែឈើកំប៉ុង១០ដង នោះរាងកាយអ្នកត្រូវទទួលបានអំបិល 56% នៃអំបិលសរុបដែលរាងកាយត្រូវការក្នុងមួយថ្ងៃបាត់ទៅហើយ ។News - 10 advantages of canned fruits

– នំឃុកឃី
នំឃុកឃី គឺជាអាហារសម្រន់ដ៏ពេញនិយមមួយសម្រាប់មនុស្សគ្រប់វ័យ ហើយវាក៏ត្រូវបានបន្ថែមជាតិអំបិលជាច្រើនដើម្បីធ្វើឱ្យវាកាន់តែមានរសជាតិផងដែរ ។
នៅពេលអ្នកទទួលទានវា អ្នកនឹងឃើញថាវាមានរសជាតិផ្អែមជាងប្រៃ ប៉ុន្តែអ្នកមិនដឹងទេថា អាហារទាំងអស់នេះត្រូវបានគេប្រើប្រាស់អំបិលជាច្រើនដើម្បីគាំទ្រដល់ភាពរឹងមាំនៃជាតិ gluten ជាមួយភាពផ្អែមរបស់វា។Foodetective · Michael's Cookies

– ផលិតផលអាហារសម្រន់ធ្វើពីសណ្តែកសៀង
ថ្វីត្បិតតែអាហារសម្រន់ពីសណ្តែកសៀងមានរសជាតិឆ្ងាញ់ក៏ដោយ ប៉ុន្តែភាគច្រើននៃអាហារទាំងអស់នេះត្រូវបានទទួលការឆ្លងកាត់ដំណើរការនៃអំបិលនិងគ្រឿងទេសជាច្រើនក្នុងអំឡុងពេលកែច្នៃ។ ដូច្នេះហើយ ទើបជាហេតុនៅពេលដែលអ្នកញ៉ាំផលិតផលទាំងនេះ វាតែងតែធ្វើឲ្យមានអារម្មណ៍ថាស្រេកទឹក និងស្ងួតកជាដើម៕Soyfoods - Kansas Soybeans