អាការៈមិនសប្បាយចិត្តរ៉ាំរ៉ៃ ឬត្រូវបានគេហៅម្យ៉ាងទៀតថា ជាការញៀនជាមួយនឹងរឿងមិនសប្បាយចិត្ត គឺជានិយមន័យនៃបុគ្គលដែលញៀននឹងរឿងកើតទុក្ខ ពិបាកចិត្ត ភាគច្រើនតែងតែចង់ឲ្យអារម្មណ៍សោកសៅ ការខកចិត្ត និងការសោកស្តាយកើតឡើងចំពោះខ្លួនគេរហូត ។ បើទោះបីជារឿងរ៉ាវទាំងអស់នោះបានកន្លងផុតទៅជាយូរទៅហើយក្ដី ក៏មនុស្សដែលស្ថិតនៅក្នុងអារម្មណ៍បែបនេះ នៅតែព្យាយាមនាំខ្លួនរបស់ពួកគេទៅកាន់រឿងមិនសប្បាយចិត្តទាំងនេះម្តងហើយម្ដងទៀតដដែលៗឥតឈប់ឈរ ។

ចំពោះរោគសញ្ញា និងអ្នកជំងឺដែលកើតមាននូវអាកប្បកិរិយាមិនសប្បាយចិត្តរ៉ាំរ៉ៃ ឬការញៀនជាមួយនឹងរឿងមិនសប្បាយចិត្តមានដូចជា ៖
– តែងតែមើលពិភពលោកក្នុងន័យសុទិដ្ឋិនិយម
– ព្យាយាមស្វែងរកការរងទុក្ខ និងខ្មាសខ្លួនឯងពេលដែលយល់ថាជីវិតរបស់ខ្លួនបានល្អប្រសើរ
– តែងតែធ្វើការដាក់ខ្លួននៅក្នុងទំនាក់ទំនងមិនល្អ
– មិនសូវខ្វល់ខ្វាយពីអារម្មណ៍របស់អ្នកដទៃ
– មិនពេញចិត្តនឹងជីវិតរបស់ខ្លួនឯង
– ជារឿយៗប្រើអារម្មណ៍ជាជាងប្រើហេតុផល
– កើតមានការថប់បារម្ភ និងគេងមិនលក់
– បណ្ដាលមកពីជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃណាមួយ ដូចជា មហារីក ជំងឺដាច់សរសៃឈាមខួរក្បាល (Sroke) ជំងឺបេះដូង ឬអាការៈឈឺចាប់រ៉ាំរ៉ៃSad Stock Photos, Royalty Free Sad Images | Depositphotos
– ប្រើប្រាស់ពពួកក្រុមថ្នាំណាមួយ ដូចជា ថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម ថ្នាំងងុយគេង ជាដើម
– ធ្លាប់រងសម្ពាធពីការប៉ះទង្គិច ឬព្រឹត្តការណ៍តានតឹង ពិសេស ធ្លាប់រងការរំលោភបំពានទាំងផ្លូវចិត្ត ផ្លូវកាយ ឬផ្លូវភេទ
– ធ្លាប់បាត់បង់សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់ មានទំនាក់ទំនងគ្រួសារ ឬគូស្នេហ៍មិនល្អ មានបញ្ហាខាងលុយកាក់ជាដើម
– បងប្អូន ឬសមាជិកគ្រួសារមានប្រវិត្តកើតជំងឺបាក់ទឹកចិត្ត ជំងឺប្រែប្រួលអារម្មណ៏ពីរផ្សេងគ្នា ឬមានគំនិតចង់ធ្វើអត្តឃាតពីមុន
– គេចវេសពីសង្គម មិនចង់ជួបមនុស្សប្លែកមុខ
– ព្រមទាំងមានមូលហេតុជាច្រើននៃជំងឺមិនសប្បាយចិត្តរ៉ាំរ៉ៃទៀតដូចជា រឿងអសន្តិសុខ កង្វះការជឿជាក់លើខ្លួនឯង ជួបរឿងរ៉ាវឈឺចាប់ពីមុនច្រើន និងមនុស្សធ្លាប់កើតមានជំងឺផ្លូវចិត្ត ។
+វិធីព្យាបាលសម្រាប់អ្នកជម្ងឺដែលមានអាការៈស្រាល អាចធ្វើការព្យាបាលនៅផ្ទះបានដោយខ្លួនឯង ៖
– ចៀសវាងពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេង
– ធ្វើលំហាត់ប្រាណ ឱ្យបានទៀងទាត់
– ញ៉ាំអាហារដែលមានជីវជាតិ និងតុល្យភាព
– ចៀសវាងការផឹកស្រា ឬផឹកនូវជាតិកាហ្វេរអ៊ីន ភេសជ្ជសៈដែលមានជាតិផ្អែមខ្លាំង ជាដើម
– ស្វែងរកវិធីលំហែរកាយ ដើម្បីបន្ធូរភាពតានតឹង (ដូចជាការធ្វើសមាធិ ហាត់យូហ្គា)
– ចៀសវាងរាល់ការសម្រេចចិត្តរឿងសំខាន់ៗពេលមានអារម្មណ៍មិនល្អ
– ព្យាយាមចូលរួមក្នុងសកម្មភាពសង្គម ការជួបជុំគ្រួសារ ឬមិត្តភក្តិ។ល។
ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថា វានៅតែមានផលប៉ះពាល់អាក្រក់ រហូតឈានទៅដល់ជីវិតរបស់អ្នកនោះ សូមពិគ្រោះជាមួយអ្នកឯកទេសដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់៕Sad Pics