នៅក្នុងថ្ងៃនេះ គេប្រទះឃើញមានវត្តមានលោក Diego Simone ដែលអ្នកតាមដានវិស័យកីឡាប្រហែលជាស្គាល់រូបលោកហើយ ដោយលោកជាគ្រូបង្វឹកក្រុម Atletico Madrid។

បើយោងទៅការបង្ហោះរបស់គណនីហ្វេកប៊ុកឈ្មោះ  Broser Mata  លោក Diego Simone ទំនងជា អញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត បែបលក្ខណៈគ្រួសារ ក្រោយពីអស់បេសកម្មជាមួយក្លិប Atletico Madrid នៅក្នុងរដូវកាលនេះ។May be an image of 4 people, people standing, footwear and indoor

(រូបថតនេះថតនៅព្រលានយន្តហោះខេត្តសៀមរាប)

គួរបញ្ជាក់ផងដែរថា លោក Diego Simone គឺជាគ្រូបង្វឹកដែលមានប្រាក់ខែថ្លៃជាងគេ ពោលគឺរូបលោករកបាន ៤៩.២៨លានដុល្លារក្នុងមួយឆ្នាំ៕