ភ្នំពេញ៖ នៅមុននេះបន្តិចបើតាមការអោយដឹងពីលោក សាវិន ហ្វីលីប នៅលើទំព័រ Facebook របស់លោកបានអោយដឹងថា កញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុងបទចម្រៀង “ជូនអូនទ្បេីងផ្លូវហាយវេ” របស់លោក ខេម ក្នុងផលិតកម្ម Galaxy Navatra បានទទួលមរណៈភាពនៅមុននេះបន្តិចដោយសារជំងឺគាំងបេះដូង។

លោក សាវិន ហ្វីលីប បានរៀបរាប់ថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុងMVដ៍ល្បីគឺបទ “ជូនអូនទ្បេីងផ្លូវហាយវេ” របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …” ៕