សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រៀមផ្តល់ប្រាក់លើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 វគ្គជម្រុះចុងក្រោយនៅប្រទេសឥណ្ឌា ក្នុងតម្លៃ ៤០,០០០ ដុល្លារ នេះបើយោងទៅការចេញផ្សាយរបស់គេហទំព័រ ASEAN FOOTBALL

លើសពីនេះទៅទៀត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា  FFC ក៏បានសន្យាថានឹងបង់ប្រាក់ដល់ក្រុមចំនួន 120,000 ដុល្លារ ប្រសិនបើក្រុមនេះអាចឈានទៅវគ្គផ្តាច់ព្រ័ត្របាន។

គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដោយការប្រកួតនឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕