ភ្នំពេញ៖ តារាស្រីវ័យក្មេងស្រីរូបស្រស់សោភាម្នាក់ ដែលយើងចំនាំឃើញក្នុង MV បទចម្រៀងរបស់លោក Tempo នឹងលោក ខេម កញ្ញា គង់ ម៉ូនីកា បានស្លាប់បាត់បង់ជីវិតនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ខណៈក្រុមគ្រួសារ ក៏ដូចជាមិត្តភក្ដិជិតស្និតមានការសោកស្ដាយរូបនាងជាខ្លាំង។

យ៉ាងណាមិញបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Mss Arnika បាននិយាយយ៉ាងដូច្នេះថា៖​ «លឿនពេកហើយអញទទួលយកមិនបានទេ Kong Monika»។

ជាក់ស្ដែងចំពោះមូលហេតុនៃការស្លាប់នារីដែលជាពួកម៉ាក់អ្នកបង្ហោះមិនបានបញ្ជាក់ថាស្លាប់បណ្ដាលមកពីអ្វីឲ្យប្រាកដទេ ប៉ុន្តែបើយើងមើលទៅតាមខមមិនដែលគេសួរនាំយើងឃើញមានអ្នកប្រាប់ថា កញ្ញាបានស្លាប់បាត់បង់ជីវិតបណ្ដាលមកពីគាំងបេះដូង។

យ៉ាងណាក្ដីនេះគឺជាព័ត៌មានបឋមតែប៉ុណ្ណោះ ព័ត៌មានលម្អិតយ៉ាងណានោះ KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕