នៅពេលដែលមនុស្សទទួលទានដំណេកអស់រយៈពេលមួយយប់ រាងកាយនឹងស្ថិតក្នុងដំណើរការមេតាបូលីស ដែលជាហេតុធ្វើឲ្យរាងកាយពោរពេញទៅដោយជាតិពុល ការខ្សោះជាតិទឹក និងកាកសំណល់ជាច្រើននៅក្នុងរាងកាយដែលត្រូវការបញ្ចេញចោល។ ដើម្បីការពារសុខភាពរបស់លោកអ្នកក្នុងការកំចាត់ជាតិពុលចេញពីរាងកាយ និងធ្វើឲ្យរាងកាយទទួលបាននូវសុខភាពល្អ ព្រមទាំងមានផាសុខភាពលោកអ្នកគួរតែធ្វើរឿងទាំង២យ៉ាងនេះបន្ទាប់ពីភ្ញាក់ពីដំណេកនៅព្រឹកព្រលឹម ៖
– ផឹកទឹកក្តៅមួយកែវបន្ទាប់ពីភ្ញាក់ពីដំណេក

រាងកាយរបស់អ្នកនឹងជួបប្រទះនូវការខ្សោះជាតិទឹកដោយសារតែការរំលាយអាហារនៅពេលយប់។ ដូច្នេះហើយអ្នកត្រូវបំពេញជាតិទឹកឱ្យទាន់ពេលសម្រាប់រាងកាយពេលព្រឹក ដោយការផឹកទឹកមួយកែវនៅពេលព្រឹក អាចជួយបន្ថែមសំណើមដល់កោសិកា និងកាត់បន្ថយការទល់លាមក។Does drinking warm water in summer help? | Lifestyle News,The Indian Express

ជាមួយគ្នានេះអ្នកក៏គួរតែមានទម្លាប់ផឹកទឹកមួយកែវធំប្រហែល 500ml ក្តៅឧណ្ហៗ នៅពេលអ្នកក្រោកពីដំណេកនៅម៉ោង 5-7 ព្រឹក (តាមទ្រឹស្ដីនៃការប្រតិបត្ដិការនៃ meridians ក្នុងវេជ្ជសាស្ត្រចិនម៉ោង 5-7 ព្រឹកគឺជារយៈពេលដែលចលនាពោះវៀនត្រូវការថាមពលបំផុត) ។ការទម្លាប់ផឹកទឹកក្តៅនៅពេលព្រឹកក៏ជួយផ្តល់សំណើមដល់ក្រពះ និងពោះវៀន ព្រមទាំងជួយជម្រុញមិនឱ្យមានការស្ទះពោះវៀន រួមជាមួយការធ្វើឲ្យរាងកាយអាចបន្ទោរបង់បានយ៉ាងងាយស្រួល។

– បង្កើតទម្លាប់នៃការបន្ទោរបង់នៃពេលព្រឹកព្រលឹម

ពេលភ្ញាក់ពីគេងពេលព្រឹកអ្នកគួរតែបង្កើតទម្លាប់ចូលបន្ទប់ទឹក ដោយការសម្អាតកាកសំណល់ក្នុងពោះវៀននៅពេលព្រឹកព្រលឹម មិនត្រឹមតែជួយកម្ចាត់ជាតិពុលចេញពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយកាត់បន្ថយបន្ទុកលើក្រពះ ពោះវៀន និងការពារការទល់លាមកផងដែរ ។ ជាមួយគ្នានេះវាក៏ជួយបង្កើនចំណង់អាហារសម្រាប់អាហារពេលព្រឹក និងជួយឱ្យរាងកាយចាប់ផ្តើមដំណើរការបានត្រឹមត្រូវផងដែរ ។

លើសពីនេះទៅទៀត ទម្លាប់ទាំងអស់នេះក៏ជួយធ្វើឱ្យអ្នកចៀសផុតពីការស្រូបយកជាតិពុលដែលជាមូលហេតុបង្កឲ្យកើតមាននូវជំងឺជាច្រើន ព្រមទាំងជួយក្នុងការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពផងដែរ៕Painful Urination: Why Does It Burn When I Pee? | The Healthy