ខ្សែការពារលំដាប់ថ្នាក់ពិភពលោក កីឡាករ Pique បានដើរដល់ផ្លូវបំបែក​ជាមួយនឹងកំពូលតារាចម្រៀងស្រី Shakira ដែលបានបន្សល់ទុកកូន២នាក់។

ជុំវិញនៅការបែកគ្នារបស់អ្នកទាំងពីរ មានព័ត៌មានមិនពិតមួយចំនួនបានលើកឡើងថា កីឡាករ Gerard Pique បានទៅលួចទាក់ទងជាមួយម្តាយមិត្តរួមក្រុមគឺកីឡាករ Gavi។ យោងទៅតាមការចេញផ្សាយរបស់សារព័ត៌មានកីឡាដ៏ល្បីរបស់ប្រទេសអេស៉្បាញ MARCA បានអោយដឹងថា ដំណឹងដែលថា Pique ទាក់ទងជាមួយម្តាយ Gavi នោះ គឹបានមកពីអ្នកកាសែតសញ្ជាតិតួកគីម្នាក់ លោក Melih Esat។Barça Universal on Twitter: "Shakira caught Gerard Piqué cheating on her  with another woman. They will separate soon. For weeks, Piqué has been  living alone in an apartment in Barcelona. — @elperiodico

លោក Melih Esat បានបង្ហោះសារថា “Shakira ចាប់បាន Pique លួចទាក់ទងស្រីថ្មី។” លោកក៏បានបន្ថែមទៀតថា ជាម្តាយរបស់កីឡាករវ័យក្មេង Gavi។ ក៏ប់ន្តែនៅក្នុងរូបដែលបានបង្ហោះជាមួយសារនោះ មិនមែនជាម្តាយរបស់ Gavi នោះទេ។

តែយ៉ាងណាមិញ រឿងរ៉ាវទាំងអស់ត្រូវបានកន្លងផុតទៅហើយ អ្នកទាំងពីរក៏បានបែកគ្នារួចរាល់ហើយផង ចំណែកអ្នកកាំសែតលោក Melih Esat អាចនឹងត្រូវតុលារកោះហៅសាកសួរចម្លើយ ប្រសិនបើស៊ើបអង្កេតរកឃើញការពិត៕Are Pique and Shakira on the verge of splitting up? "She caught him with  someone else" | Marca

ប្រភព: Marca