នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) គឺជាស្រ្ដីមេបនជនជាតិឥណ្ឌាដ៏មានឥទ្ធិពលម្នាក់ ដែលបានគ្រប់គ្រងផ្ទះបនជាច្រើនកន្លែងក្នុងតំបន់ Kamathipura (ខាម៉ាធីពូរ៉ា) រដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា នាអំឡុងឆ្នាំ ១៩៦០ ។
នារីម្នាក់នេះ បានក្លាយជាមេបនតែម្នាក់គត់ក្នុងប្រទេសឥណ្ឌាដែលមានលទ្ធភាពខ្ពស់ រហូតដល់អាចទិញរថយន្តម៉ាក Bentley (ប៊ែនលី) ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៀតផង ។
ឈ្មោះនាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ត្រូវបានពលរដ្ឋឥណ្ឌាចងចាំ និងទទួលស្គាល់ថាជាស្រីពេស្យា និងជាមេបនដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេស រហូតដល់គេលើកយកដំណើរជីវិតរបស់នាងមកផលិតជាភាពយន្តទៀតផង ដោយរឿងនោះមានចំណងជើងថា “Gabgubai Kathiwadi” (កាគូបៃ កាធីវ៉ាឌី) ។
ដោយរឿងនេះដែរត្រូវបានអ្នកនិពន្ធដកស្រង់ចេញពីឯកសារ និងលើកយកមកបង្ហាញអំពីជីវិតពិតរបស់នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ដែលសរសេរដោយអ្នកការសែតម្នាក់ឈ្មោះលោកHussain Zaidi ( ហ៊ូសេន ហ្ស៊ៃឌី ) កាលពីឆ្នាំ២០១១ ដែលឯកសារនោះមានចំណងជើងថា” Mafia queen of Mumbai “ (ម៉ាហ្វៀ ឃ្វីន អុះ ម៉ុមប៉ៃ) ។ យ៉ាងណាមិញត្បិតតែមនុស្សជាច្រើនបានស្គាល់នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ថាជាស្រ្ដីពេស្យា និងជាមេបនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែភាគច្រើននៃអ្នកទាំងនោះគឺមិនបានដឹងពីប្រវត្ថិពិត និងអតីតកាលដ៏សែនជូរចត់របស់នាងឡើយ ។Who is Gangubai Kathiawadi, whose husband sold her at a brothel for Rs 500?  | Bollywood News – India TV

ដោយថ្ងៃនេះ KBN នឹងធ្វើការជីកកកាយ បកស្រាយបង្ហាញជូនទៅដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបកាន់តែច្បាស់ថា តើជីវិតពិតរបស់ស្រ្ដីពេស្យា និងជាមេបនដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌាម្នាក់នេះ មានប្រវត្ថិពិត និងអតីតកាលជូរចត់យ៉ាងដូចម្ដេចខ្លះ ?
នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ត្រូវបានគេដឹងមានឈ្មោះកំណើតថា Ganga Harjivandas ( កេងកា ហារីចាវ៉ាន់ដាស) គឺជាក្មេងស្រីដែលកើតនៅក្នុងគ្រួសារដែលមានកិត្យានុភាពមួយក្នុងតំបន់ Kathiawar(ខាធីវ) រដ្ឋ Kujarat (គូចារ៉ាត់) ប្រទេសឥណ្ឌា ។ ឪពុករបស់នាងគឺជា គណនេយ្យករដ៏ល្បីឈ្មោះមួយរូបក្នុងតំបន់ ។ Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) មានក្ដីស្រមៃតាំងពីក្មេងមកថា នាងចង់ក្លាយជាតារាBollywood ហើយនាងក៏បានចាកចេញពីផ្ទះមកកាន់ទីក្រុងMumbai (ម៉ុមប៉ៃ) ដើម្បីធ្វើតាមក្តីស្រមៃរបស់នាង។

ដោយឡែកក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ នៅពេលនាងមានអាយុ 16 ឆ្នាំ នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) បានលង់ស្រលាញ់ជាមួយបុរសម្នាក់ដែលមានឈ្មោះថា Ramnik Lal (រ៉ាមនីក ឡៃ) ជាបុគ្គលិកគណនេយ្យកររបស់ឪពុកនាង។

Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) បានពង្រាត់គ្នាជាមួយបុរសនោះដោយការរត់ចេញពីផ្ទះនៅតំបន់ Kathiaw (ខាធីវ) មកកាន់ទីក្រុង Mumbai (ម៉ុមប៉ៃ) ដើម្បីតាំងលំនៅនិងចាប់ផ្តើមសាងជីវិតថ្មីជាមួយគ្នានៅទីនោះ ។ បន្ទាប់ពីការចាកចេញពីផ្ទះពួកគេក៏បានរៀបការជាមួយគ្នា ដោយនាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) បានរំពឹងថានាងនឹងទទួលបានសេចក្ដីសុខ សុភមង្គលក្នុងការរួមរស់ជាមួយនឹងបុរសដែលខ្លួនស្រឡាញ់ ។ ប៉ុន្តែផ្ទុយទៅវិញអ្វីៗមិនដូចជាការគិតរបស់នាងនោះឡើយ ដោយនាងត្រូវបានស្វាមីរបស់ខ្លួនបោកបញ្ឆោត ដោយការយកទៅលក់នៅផ្ទះបនមួយកន្លែងក្នុងតម្លៃ ៥០០រ៉ូពី ឬស្មើនឹង៧ដុល្លាអាមេរិក ។

ហើយជីវិតជាស្រ្ដីពេស្យា និងជាស្រ្ដីរស់នៅក្រោមពន្លឺភ្លើងរាត្រី ព្រមទាំងទទួលលរងនូវទារុណកម្មទាំងកាយនិងចិត្ត របស់ Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី)ក្នុងទីក្រុងMumbai (ម៉ុមប៉ៃ) ក៏ត្រូវបានចាប់ផ្ដើមតាំងពីពេលនោះមក ។Gangubai Kathiawadi: Bombay High Court dismisses petitions against Alia  Bhatt's film ahead of its release | PINKVILLA

ជាមួយគ្នានេះផងដែរ នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏ត្រូវបានម៉ាហ្វៀរដ៏ធំបំផុតមួយនៅតំបន់ Kathiaw (ខាធីវ) និង ទីក្រុងMumbai (ម៉ុមប៉ៃ) ដែលមានឈ្មោះថា Karim Lala (ការីម ឡាឡា) ។ ហើយនៅថ្ងៃមួយមេក្រុមម៉ាហ្វៀរូបនោះបានធ្វើការចាប់រំលោភនាង Gabgubai Kathiwadi(កាគូបៃ កាធីវ៉ាឌី) រហូតបានសម្រេច ។

ជាមួយគ្នានេះផងដែរ នាងGabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏ត្រូវបានគេដឹងថា នាងបានទៅធ្វើការព្យាយាមទាក់ទងជាមួយនឹងបុរសម្នាក់ឈ្មោះថា Karim Lala (ការីម ឡាឡា) ដើម្បីយកបុរសរូបនេះធ្វើជាខ្នងបង្អែកប៉ុន្តែមិនមែនក្នុងនាមជាស្នេហាឡើយ គឺគ្រាន់តែរាប់អានគ្នាជាបងប្អូន ។
ហើយចាប់ពីពេលនោះមក នាងGabgubai Kathiwadi(កាគូបៃ កាធីវ៉ាឌី) ក៏បានប្រែក្លាយខ្លួនពីនារីពេស្យាធម្មតា ក៏បានប្រែក្លាយខ្លួនមកជានារីម៉ាហ្វៀសង្គមងងឹតដ៏មានអំណាច និងគួរឲ្យខ្លាចបំផុតមួយ ។លើសពីនេះទៅទៀត នាងក៏បានពង្រីកឥទ្ធិពលទៅលើផ្ទះបនជាច្រើន នៅទូទាំងតំបន់ Kamathipura (ខាម៉ាធីភូរ៉ា) ព្រមទាំងអភិវឌ្ឍន៍ខ្លួនខ្លាចជាមេបងធំសង្គមងងឹតផងដែរ ។

ជាមួយគ្នានេះ នាងGabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏ត្រូវបានគេដឹងថានាងមានទំនាក់ទំនងជាមួយក្រុមក្មេងទំនើងដែលគួរឲ្យខ្លាចបំផុតជាច្រើននៅក្នុងទីក្រុងMumbai ដែលពួកក្រុមក្មេងទំនើងទាំងអស់នោះភាគច្រើនសុទ្ធតែជាអតិថិជនល្អរបស់នាង ហើយនាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏ត្រូវបានគេដឹងថាគឺជាអ្នកចែកចាយថ្នាំញៀនដ៏ធំបំផុតទៅក្រុមសង្គមងងឹតទាំងអស់នោះ ថែមទាំងហ៊ានបញ្ចាឲ្យមានការសម្លាប់មនុស្សផងដែរ ។

ទោះបីជានាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ជាមនុស្សដែលមានចិត្តសាហាវឃោរឃៅ នឹងប្រព្រឹត្តអំពើប្រាសចាកពីសង្គមជាមួយនឹងពួកម៉ាហ្វៀសង្គមងងឹតក្ដី ក៏ប៉ុន្តែនាងនៅតែមានចិត្តមេត្តា សន្ធោប្រណីរបស់នាងនៅតែមាន ។ ដោយនាងមិនដែលប្រើអំណាចរបស់ខ្លួនដើម្បីកេងប្រវ័ញ្ចទៅលើក្មេងស្រី និងស្ត្រី ឬដឹកនាំបង្ខំឲ្យស្រ្ដីទាំងអស់នោះធ្វើពេស្យាចារឡើយ។Gangubai Kathiawadi: Empty Bhansali elegance- The New Indian Express
ជាងនេះទៅទៀតនាងក៏ត្រូវបានស្រ្ដីនិងក្មេងៗទាំងអស់នៅក្នុងតំបន់នោះ ចាត់ទុកនាងជាព្រះសម្រាប់អ្នករកស៊ីផ្លូវភេទ និងក្មេងកំព្រាផងដែរ ។ ហើយស្ត្រីពេស្យា និងកុមារទាំងអស់ដែលរស់នៅក្នុងតំបន់ Kamathipura(ខាម៉ាធីភូរ៉ា) នោះ ត្រូវបាននាងចាត់ទុកដូចជាកូនរបស់នាង ហើយនាងបានយកចិត្តទុកដាក់ចំពោះពួកគេដូចជាម្តាយយ៉ាងដូច្នេះដែរ ។

យ៉ាងណាមិញក៏ត្រូវបានគេដឹងផងដែរថា នារីពេស្យាទាំងអស់ដែលបានចូលមកធ្វើការជាមួយនឹងនាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) គឺសុទ្ធសឹងតែស្ម័គ្រចិត្តដោយមិនមានការបង្ខិតបង្ខំ និងប្រកាន់គោលគំនិតមិនជួញដូរគ្រឿងញៀន ឬបង្ខំនរណាម្នាក់ឡើយ ។ លើសពីនេះទៅទៀត Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏តែងតែចេញមុខការពារទៅកាន់នារីពេស្យាទាំងអស់របស់នាង ព្រមទាំងចេញមុខដោយផ្ទាល់ដាក់ទោសទៅលើបុរសណាដែលហ៊ានមកធ្វើបាបលើកូនចៅរបស់នាងថែមទៀតផង ។

ជាងនេះទៅទៀត នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏ជាអ្នកផ្គត់ផ្គង់ជីវភាពរបស់ស្រ្ដីពេស្យា និងកុមារនៅទូទាំងតំបន់ Kamathipura (ខាម៉ាធីភូរ៉ា) ទាំងអស់ឲ្យមានជីវភាពល្អប្រសើរ ។ ហើយនាងក៏ធ្លាប់ទៅជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោកJawaharlal Nehru(ចាវ៉ាហាឡាល នេរ៉ូល) ដើម្បីពិភាក្សាអំពីបបញ្ហាដែលអ្នករកស៊ីផ្លូវភេទក្នុងតំបន់របស់នាងជួបប្រទះ ។ ដោយនាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់លោកនាយករដ្ឋមន្រ្តីចំពោះការដឹកនាំរបស់នាងព្រោះតែនាងមានគោលគំនិត និងគោលដៅច្បាស់លាស់ ក្នុងនាមជាអ្នកដឹកនាំស្រ្ដីពេស្យាទាំងអស់នោះ ។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពួកសង្គមងងឹតក្នុងតំបន់នោះក៏ត្រូវបាននាងជួយផ្គត់ផ្គង់ទៅកាន់ពួកគេឲ្យរស់នៅក្នុងជីវភាពសមរម្យផងដែរ ។
ដូច្នេះហើយទើបជាហេតុធ្វើឲ្យនាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ត្រូវបានទទួលការកោតសរសើរជាខ្លាំងពីសំណាក់ប្រជាជននៅក្នុងតំបន់នោះ ។ ហើយបច្ចុប្បន្ននេះរូបថតរបស់នាង Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ក៏ត្រូវបានប្រជាជននៅក្នុងតំបន់ Kamathipura (ខាម៉ាធីភូរ៉ា) យកមកដាក់តាំងពាសពេញតំបន់នោះផងដែរ ។
ហើយអ្វីដែលកាន់តែធ្វើឲ្យមនុស្សទូទាំងតំបន់នោះកោតសរសើរចំពោះនាងទៀតនោះគឺ ចំពោះពាក្យដែលនាងតែងតែបាននិយាយថា “ប្រសិនបើរាងកាយរបស់ខ្ញុំត្រូវបានប្រគល់ជូនទៅកាន់អ្នកដទៃហើយ ក៏វាមិមានន័យថានរណាម្នាក់អាចមកធ្វើបានឬបន្ទាបបន្ទោករាងកាយនិងតម្លៃរបស់ខ្លួនខ្ញុំបានដែរ ។

គួរបញ្ចាក់ផងដែរថា Gabgubai Kathiwadi (កាគូបៃ កាធីវ៉ាឌី) ត្រូវបានទទួលមរណៈភាពកាលពីថ្ងៃទី៨ កញ្ញា ឆ្នាំ ១៩៧៧ បើគិតមកទល់ពេលនេះមានរយៈពេល៤៥ឆ្នាំហើយ ៕