ភ្នំពេញ៖ ដូចដែលបានសន្យានាមុននេះបន្តិចលោកឧកញ៉ា ខេមរៈ សេរីមន្ត បានប្រគល់ប្រាក់ចំនួន១ ០០០ដុល្លារ ជូនដល់បេក្ខជន ទុំ រដ្ឋា ក្រោយលោកបានប្រកាសផ្ដល់ប្រាក់កាលពីពេលម្សិលមិញ ខណៈមានមហាជនជាច្រើនក៏បានសរសើរដល់ទឺកចិត្តលោកឧកញ៉ា ក៏ដូចជាលើកទឹកដល់បេក្ខជន ទុំ រដ្ឋា ដែលមិនបានទទួលលទ្ធផលល្អនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់លោកឧកញ៉ា ខេមរៈ សេរីមន្ត នៅលើផេកហ្វេសប៊ុកផ្លូវការបានរៀបរាប់យ៉ាងដូច្នេះថា៖ «ទឹកចិត្តបន្តិចបន្តួចពីបងជូនពរប្អូនជោគជ័យណា»។

គួរបញ្ជាក់ដែលថា រហូតមកទល់ពេលនេះយើងសង្កេតឃើញមានសិល្បះករជាច្រើនបានប្រកាសស្វះស្វែងជួយជ្រោមជ្រែងដល់បេក្ខជន ទុំ រដ្ឋា ទៅតាមលទ្ធភាពរៀងៗគ្នាយ៉ាងត្រដឹកត្រសងគ្នា ៕