ភ្នំពេញ៖ ពូឃ្លាំង ដែលជាតារាចម្រៀងជើងចាស់ដ៏ល្បីម្នាក់ ក្រោយពីឃើញបេក្ខជន ទុំ រដ្ឋា មិនបានជាប់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ថ្នាក់ពិភពលោក Cambodian Idol ពូឃ្លាំង ក៏បានប្រកាសស្វាគមន៍បេក្ខជនទុំ រដ្ឋា និងបេក្ខជនធ្លាក់ក្នុងកម្មវិធី Cambodian Idolទាំងអស់ ដែលមានសមត្ថភាព មកកាន់គ្រួសារ ណយណយណា ដែលជា Media របស់ខ្លួនផ្ទាល់។

ក្នុងគណនីហ្វេសប៊ុកពូឃ្លាំង បានឲ្យដឹងថា៖ «ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រលងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និងសំលេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន តាមពិតខ្ញុំគិតថាការសំរេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ និងបានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា និង លីន សុទ្ធតែជាអ្នកមានបទពិសោធន៍លើចំរៀងរាប់ឆ្នាំ និងមានបទពិសោធន៍ធ្វើគណៈកម្មការកម្មវិធី ប្រលងពិភពលោកនេះជាច្រើនដងមកហើយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី រឺយ៉ាងណា បានគេសំរេចចិត្តបែបនេះ។

ពូឃ្លាំង បានរៀបរាប់បន្តថា៖ យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃើញ ប្អូនឧកញ៉ា សេរីមន្ត និង ខាន់ ជេម ដែលជាសិល្បៈកររៀមច្បង មានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លើកទឹកចិត្តទៅដល់គ្នា ដែលអាចរាប់ថាជាមនុស្សដែលមានសមត្ថភាពដែរតែគ្មានឱកាស សំរាប់ខ្ញុំដូចគ្នា ខ្ញុំមាន Media ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា ណយណយណា ដែលមានផលិតបទ Original នឹង MV រឺ Short film សូមលើកទឹកចិត្តប្អូនដើរទៅមុខបន្ត កុំបោះបង់ និងបាក់ទឹកចិត្ត មិនថាប្អូនប្រុស សុវត្ថិ រឺបេក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទៈនៃការខំប្រឹង ពូ ឃ្លាំង សូមស្វាគមន៌ មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដ ខ្ញុំយល់អារម្មណ៍ដែលមានសមត្ថភាព តែគ្មានឱកាស ព្រោះសំរាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រលាញ់សិល្បៈម្នាក់ដែរ ដែលស្មើនឹងជីវិតទី២របស់ខ្ញុំ បន្ទាប់ពីប្រពន្ធ និងកូន ហើយបានឆ្លងកាត់រឿងរ៉ាវជាច្រើន ទំរាំបានរកខ្លួនឯងឃើញ ចុងក្រោយ គ្មានអ្វីក្រៅពីពាក្យថាអរគុណដែលឃើញខ្មែរ ស្រលាញ់ខ្មែរ និងចេះជួយគ្នាបែបនេះ អរណាស់»៕