ភ្នំពេញ៖ កាលពីព្រឹកថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ ២០២២ “អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បានបើកសម្ពោធដំណើរជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនដែលស្ថិតនៅលើបណ្តោយមហាវិថីមិត្តភាព ភ្នំពេញ ហាណូយ កែងនិងផ្លូវ ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

(ទីតាំង Google Map : https://goo.gl/maps/D936iL2xjVcM3SvQ7)។​ កម្មវិធីបានប្រព្រឹត្តិទៅយ៉ាងអធិកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjii-Cf_QkJ08386WbgRX-kW0JtglpuQSFAEFpm7ev6XhD-EZGOH6suaYuWl0gSy-ps822CgxsiaOhKBu8xJgkRZAxn_DSKU7kN5xIBOoJKMmh_xqQngUL2NZiG3FecuFQur92dZ2OtYxA5geZmW3CBsmuZu34STCFHd5COQpMzIY73hAUX3u9N07h_/s2048/CCL00969.jpg

អ៊ីអ៊ែនអឹម សាខាសែនសុខ គឺជាសាខាទី៣​ ស្ថិតនៅលើផ្លូវធំ មានចំណតទូលាយ​ ងាយចេញចូល បរិយាកាសក្នុងហាងមានផាសុខភាព លំអរដោយសួនច្បារធម្មជាតិ និងអាងត្រីនៅចំកណ្តាលហាងជាទីមនោរម្យ។ សាខាថ្មីនេះក៏មានបម្រើជូនអតិថិជននូវជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់និងសំបូរបែបដែលជាអាហារប្រចាំហាង ដូចជាបាយ គុយទាវច្រើនជម្រើសសម្រាប់អាហារពេលព្រឹក ម្ហូបបែបអាស៊ី ម្ហូបខ្មែរ សម្រាប់អាហារថ្ងៃត្រង់ អាហារសម្រន់ និងអាហារពេលល្ងាច ជាមួយនិងភេសជ្ជៈ កាហ្វេ ទឹកផ្លែ ឈើស្រស់ ។ល។​​ ក្នុងឱកាសបើកសម្ពោធជាផ្លូវការសាខាថ្មីនេះផងដែរ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា និង ជាស្ថាបនិកក្រុមហ៊ុន បានប្រាប់អោយដឹងថា ដោយមើលឃើញពីសក្កានុពលនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេសកម្ពុជា និងទទួលបានការគាំទ្រដ៏លើសលប់ពីសំណាក់អតិថិជនរបស់ខ្លួន អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន កំពុងតែពង្រឹង និង ពង្រីកខ្លួនទៅគ្រប់ទីតាំងយុទ្ធសាស្រ្តនានាដើម្បីបំពេញតម្រូវការរបស់ អតិថិជនអោយកាន់តែទូលំទូលាយ​​ ជាក់ស្តែង សាខាហ្វេ្រនឆាយពីរទៀតនឹងកំពុងត្រូវដាក់បើកដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ គឺ អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានសាខាស្គន់ ដែលស្ថិតនៅលើបណ្តោយជាតិ លេខផ្លូវ6A ជាទីប្រជុំជនស្រុកស្គន់ រីឯសាខាហ្វ្រេនឆាយទី៣ នឹង ស្ថិតនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTeBhxDWXf3M6Aewzxvp57jcZI-zpMqKul8G4I8rzz2mTo4or1HF1q8zlslt6rQwJgTZkkt77v99JOg2pEyics41JUWKYH6-9c4llctGylSuH2SVNovXdtT-fM1GS2tyDKyUvJDdJzYeTPBz-D1lRwd9uHGsll4_PZrVpkE4bI5AJVLm7RptU5OKnP/s2048/CCL01511.jpg

​ទន្ទឹមនិងការតាំងចិត្តយ៉ាងមុតមាំ ការត្រៀមខ្លួនបានយ៉ាងល្អ អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានក៏បានប្រកាសជាផ្លូវការចាប់ផ្តើមទទួលពាក្យស្នើសុំចង់ក្លាយជាដៃគូរសហការហ្វ្រេនឆាយបន្តបន្ទាប់ទៀតចាប់ពីពេលនេះតទៅhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsv2pmIbQX4-ukCXc8W-mawEHzHixu4D18G09X8E9quNjXJZc00pKUI2Ai6C0HydK9o9ZeLq3e9fBvVORjWarWVsO0k3UePQuQk_40kY0LR9b7WPhbEXqruXZji9LhebqC3jFKUTeL-TEyVD8EDVmmm8ot3bHZJ24aK3qk6So4gFSmvFVE_NcdF82d/s2048/IMG_9889.jpg

សម្រាប់ពត៌មានលម្អិតលោកអ្នកអាចទាក់ទងទៅកាន់ក្រុមការងារអ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានតាមរយៈ

ទូរស័ព្ទ ៖ 012 95 45 78 / 010 95 45 78

Facebook Page: E&M Coffee & Restauranthttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifePBN1oztTrHW_Ydrn9e7oHqdvcczuxWgLFPvYPs0j8lpuwhFIjRhfh8wFmgNspOc7GX3Caei2S7C4Ju4eYW7crCUah7jQhZdLWJHD9tQ7m7ndLhvprj-hxa6FKHGLRg25630DehQyoG5Hf6jGxoQQ2nU4fstOF0ZJPM5zFUC812bYo6LB9fY3N-p/s2048/PS_04991.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEs4UZ4bfBsH4SQL-6jRwynYAzgquyQCrTnXOtfhq0drezzQJduudzdZbPUSVfCsqDRqtzXNpx7019vJj4_BBe7SavPrWzqKEzBNC5M7npHoMA-kAowTr4ys9BPqijcZHc8U9ALdNFBG3Nx0vbDLzHeePjkNvQ45vNVrKqYRtzWAryemN6KvdA_uX2/s2048/IMG_9708.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9wlmEUVTSBAMPSvLXQIS-iNeLxeXfXPuP7zYquf1AJgKZ5zIyfxgXZKkoT_TIS-uHSGd_ZBpDlxjZHHGyknK_LXHrDph1IhQaJW6sR1N8rcWO_1IW4_0K1hT27Re5JDoKqe2XGjGlvHWob-yxSGFWVvLDFnTNFUSB95iV6XiWPDjyxOSVKwoAmyh/s2048/IMG_9747.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaJmNJH4ZvpV3QcCZbnoyPRezIFnS8wtCvNbITrkK4a4K2q79rbLhw9H372CxcQAbAzgQN1mnLdKTJ17r-epnOl3bLd_Wc4gBOsyBBBtvbuVnbQuE7b_X5sm6QnFkXtsIjNE_R96IpON5dLNfuYGLvKPWEiF6VKEed3NZnsLVjjGdvuM_d5HDN2i0C/s2048/IMG_9910.jpg