ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស បានចូលរួមការងារមនុស្សធម៌ជាមួយអង្គការផ្កាយសមុទ្រ។ អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ សព្វថ្ងៃនេះ អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរ ថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5z2iYBJBN3vXufktbHiuIBN7WvYriEcihfkZQ9y2s_squanSqf6-DNBjcTYL69gOUHWL1OEio5cPy16t60NLHzj60OQmp1gz3Z8zOlom3hWu834X8rpyrfIoMqliAq13Ye-xt8w1Dn8g9D_yIIEObI8V6BxH9JZgQSmGtR9OM0txNzrY_8Al4wHXK/s1280/photo_2022-06-02_09-30-14%20(2).jpgសិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។
លោក សាង វាសនា តំណាងក្រុមហ៊ុនហុងឡេងហួរ អុិចប្រេសបានឲ្យដឹងថា “ក្រុមហ៊ុន ហុងឡេងហួរ អុិចប្រេស តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់ត្រលប់ជូនដល់សហគមន៍របស់យើងវិញ។ យើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងការរៀបចំនិងឧបត្ថម្តដល់កម្មវិធី ទិវាសិទ្ធកុមារអន្តរជាតិរបស់អង្គការ ISF! យើងមិនត្រឹមតែដឹកជញ្ជូនកញ្ចប់ទំនិញនោះទេ ក៏រួមមានការដឹកជញ្ជូនក្តីស្រលាញ់និងក្តីសង្ឃឹមទៅកាន់អ្នកជុំវិញខ្លួនរបស់យើងផងដែរ។ អរគុណសំរាប់កម្មវិធី ដ៏ពោរពេញដោយក្តីស្រលាញ់មួយនេះ!”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjh0fEwA7udH__N4wbY_vJPIbOUodtSh00WNaGuWzvXOwvdhoq0t4CVEwQ6yKdWSLEKOPcTVy4ekrONPevsseJ0uE6L-67rtRHwmQ5813RR3_NIKERATKLfe1M-YB0FWXoOJuoV41NuV-UWOpYLtaC98gbwi4IVQ_pUR1xniWWYFHm1E-q0Jolydee/s1280/photo_2022-06-02_09-30-14%20(3).jpgលោកស្រី គង់ សីហា ប្រធានផ្នែកប្រតិបត្តិនៃអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថ្លែង អំណរគុណទៅកាន់ក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស “តំណាងឲ្យក្រុមការងារ និងសិស្សានុសិស្សនៅអង្គការផ្កាយសមុទ្រទាំងអស់ នាងខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយ ដែលក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស បានមកដល់អង្គការផ្ទាល់ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ និងបាននាំយកថវិកាជូនដល់យើងខ្ញុំសម្រាប់ទិញសម្ភារៈសិក្សាដល់កុមារក្រីក្រនៅអង្គការផ្កាយសមុទ្រ។ សព្វថ្ងៃនេះអង្គការផ្កាយសមុទ្រមានតម្រូវការជាច្រើនដូចជាសម្ភារៈសិក្សា ឯកសណ្ឋានសិស្ស កង់ ស្បៀងអាហារ និងថវិកា។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRqntwyipVTetmgrGtN-wa6wX0H2Y16Ce_2PUjRqfyZiqDsAASdPxVsFexp2wnrVsg7EfwnuCeFxDX_gZ370ArXpyY7IaPriNt_HmPCI7IJzHq8AXFegzLc_hkOWxaXGUNuoPxL1F64n3UOHYpvgQl7UUVFiiUmglm7CFBou8mJYku9lQ7rKn6S768/s1280/photo_2022-06-02_09-30-14.jpgលោកអ្នកអាចធ្វើការគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រតាមរយៈការបរិច្ចាកថវិកាទៅកាន់គណនីណាមួយខាងក្រោមរបស់អង្គការផ្កាយសមុទ្រ៖
ABA: 002345589 Indochina Starfish Foundation
Pi Pay: 098977981 ISF Cambodia
ACLEDA: 38640426469999 Indochina Starfish Foundation (ISF)
SBI Ly Hour Bank: 000117832 Indochina Starfish Foundation

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbC77cSxjrDh7tWDpOqf4Q_D1gWLqTzHkdFwbENADyMe1mh_VE9c6K6skV4a8dmKy5ONQ1FngVgIBqtnH07FJTKIQjKy4BtEeiS3EvwmPsNv2LVTcjboFf9brLQ067X_HcOAQ6_x8xy9sEqSLQfkyGlIFR_OC87dCjLCncmDNWsenjmRSelqFsW7PD/s1280/photo_2022-06-02_09-30-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL1mQmRu3zPnrpA6Q8SceAsoOBCMevxMgSmOi4tDhVHMTLvET7IuChN1mzMQkIbmvDFzlx4LT2LyICXDOc9SLMOpJaolurlIVIfZ1UdzWEIx9BldU86kOvDzlOL2fBTIgKBskK4MmCDvJ3NwomSOjtxQ6TEBuc0tRTF6B14TxIE2u7Ru_uGLNQnkzX/s1280/photo_2022-06-02_09-30-15%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD4oISoiJ5URErhdEaYFISsT3pt7OvMZqLJzIpxoIPmAPVhs4w8z4IA18WR5i7zGHh3O2tsCMFjm2jxUarx54korS0B9PuwN8I2YFp76abVPl7fgtzb020hW_rDkS1HKoXnIwB5hNyhRBKlO5RZQp5Ea5xVo_VqSuBu7OA4zkFFKZ6Eceo44HAfcdw/s1280/photo_2022-06-02_09-30-16.jpg