ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ដែលមានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះបោះសំឡេង និងជាតារាចម្រៀងមានទឹកដមយ៉ាងក្រអួនក្រអៅ លោក ខាត់ ជេមស៍ បានប្រកាសធ្វើបទចម្រៀង Original ចំនួន១បទ ដល់បេក្ខជន ទុំ រដ្ឋា ក្រោយឃើញបេក្ខជនមានការតស៊ូ និងមិនបានទទួលលទ្ធផលល្អនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

យ៉ាងណាមិញយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ខាត់ ជេមស៍ បានរៀបរាប់យ៉ាងដូច្នេះថា៖​ «មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្តទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទនិងចេញ​ MV ជូនប្អូនមានបងប្អូនសូមទំនាក់ទំនងមកបងនេះជា លេខ telegram 010222168បង» ៕