ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះលោក ឆន សុវណ្ណរាជ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ព្រោះតែរឿងលោកបានកាត់ពិន្ទុឲ្យបេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា ដែលបានបកស្រាយបទចម្រៀងមានចំណងជើងថា «ស្រឡាញ់អូនស្ទើរលេប» ឲ្យធ្លាក់ចេញពីការប្រកួតក្នុងវត្គ Judge Audition សប្តាហ៍ទី៤ ខណៈមហាជនស្ទើរតែ៩០ភាគរយ បានលើកឡើងថា បេក្ខជន ទុំ រដ្ឋា ច្រៀងពិរោះហើយម្ដេចបែរជាឲ្យគាត់ធ្លាក់ទៅវិញ។

យ៉ាងណាមិញក្រោយពីកម្មវិធីបានកន្លងទៅប្រហែលជា៤ថ្ងៃ មហាជនជាច្រើនបានរិះគន់ចំពោះដាក់ពិន្ទុមួយនេះ រួមទាំងបានប្រើប្រាស់ពាក្យសម្ដីមួយចំនួនដាក់ទៅលោក ឆន សុវណ្ណរាជ ទៀតផង ស្រាប់តែថ្ងៃទី០១ ខែមិថុនានេះ តារាចម្រៀងកំពូលរូបនេះក៏បានបង្ហោះសារមួយចំនួនព្រមទាំងប្រពាក្យសម្ដីយ៉ាងចាក់ដោតថែមទៀតផង។

ជាក់ស្ដែងយោងតាមការបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖​ «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេនរឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្បថយកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile​ ​ស្រលាញ់អ្នកទាំងអស់គ្នា love you»។

ដោយឡែកក្រោយពីតារាចម្រៀងប្រុសរូបនេះបានផុសសារបែបនេះហើយយើងក៏បានឃើញមហាជនមួយចំនួនបានចូលទៅខមមិនដោយមានអ្នកខ្លះបានលើកឡើងបែបនេះថា៖«ទទួលយកទាំងមតិល្អ នឹងមតិមិនល្អរបស់មហាជន មិនមេននិយាយភាសា ប៊ីចេងចឹងមកទេ ធ្វើមនុស្សត្រូវចេះទទួលខុសត្រូវគ្រប់យ៉ាង បើពូមិនព្រមទទួលយកវានឹងដោះស្រាយតើមហាជនគេគិតថាពូជាមនុស្សបែបណា បើគ្រាន់តែបញ្ហាប៉ុណ្ណឹងដោះស្រាយមិនកើតធ្វើមិនកើត ខ្ញុំគិតថាពូគួរតែលាឈប់ពី តំណែងគណកម្មធិការចោលទៅ បើគ្រាន់តែ និយាយហេតុផលប្រាប់មហាជនដើម្បីឲពួកគាត់អស់ចិត្ត ប៉ុននឹងធ្វើមិនកើត ខ្ញុំសសេរខាងខាងលើគ្រាន់តែមិនសូវពេញចិត្តសំដីដ៏ខ្ជីខ្ជារបស់ពូតែប៉ុននឹងទេ ហើយក៍សសេរិះគន់ដើម្បីស្ថាបនារក្នុងនាមជាអំបូរជាតិសាសន៍ខ្មែរតែមួយ មិនមេនជាន់ពន្លិច សូមអរគុណនឹងសូមអស់យោបល់» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូរបស់បេក្ខជនទុំ រដ្ឋា ដែលបានបកស្រាយបទចម្រៀងមានចំណងជើងថា «ស្រឡាញ់អូនស្ទើរលេប» ដូចខាងក្រោម៖