ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះតារាកំប្លែងដែលមានទេពកោសល្យវាហោស័ព្ទចាក់ទឹកមិនលិចលោក ម៉ាណូណា បានជួបទុក្ខធំផុងខ្លួនជាប់បំណុលរុំកោះពាក់ព័ន្ធ​ នឹងលុយតុងទីន ដែលកូនរត់ចោលមិនព្រមបង់បន្ត ហើយលោកជាមេត្រូវទទួលខុសត្រូវសងជំនួសកូនៗផ្សេងទៀត។

យ៉ាងណាមិញ ក្រោយពីប្រទះបញ្ហាចាក់ស្រែសរឿងលុយកាក់នេះ ស្រាប់តែនៅថ្ងៃទី៣១ ឧសភា ឆ្នាំ ២០២២ ម៉ាដូណា ក៏បានដាច់ចិត្តបង្ហោះសារមួយពោរពេញដោយកំហឹង នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន សឹងផ្អើលអស់អ្នកសិល្បៈ។ សារនោះ ម៉ាដូណា បានសរសេរថា ៖ «ក្អយ អើយខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ម៉ាដូណា ក៏បានបញ្ជាក់តាមរយៈខំមិន.នៅក្រោមការផុសរបស់ខ្លួនទៀតថា ៖ «សំខាន់ហេតុអ្វីសន្យា.ជាច្រើនដង មិនប្រាកដ ឆាតមិនឆ្លើយ ខ្ញុំតែងតែឆាត Facebook សិន មិនដែលចង់គិតរឿង.បង្ហោះទេ ខ្ញុំចិត្តទូលាយ.ណាស់»។ ពាក់ព័ន្ធនឹងឈ្មោះដែល ម៉ាដូណា លើកឡើងនោះដែរ ត្រូវបានអ្នកលេងហ្វេសប៊ុកសង្ស័យថាគឺជាអតីតតារាកំប្លែងស្រីអយ ដែលបច្ចុប្បន្នមានងារជាជំទាវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី ម៉ាដូណា បានបង្ហោះសារបែបនេះរួច អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានចាប់អារម្មណ៍ឃើញគណនីមួយមានឈ្មោះ Liv Safina ដែលគេស្គាល់ថាជាអតីតតារាកំប្លែង និង ជំទាវ ស្រីអយ បានចូលខមមិនផងដែរ ដោយការខមមិននោះ ជំទាវ ស្រីអយ បានរៀបរាប់ថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Madona Cutee សូមអគុណនូវចិត្តទូលាយរបស់មិត្ត ខ្ញុំតែងតែឆ្លេីយឆ្លង តែខ្ញុំមិនបានឆ្លេីយ ព្រោះពេលខ្លេះខ្ញុំមិនបានប្រេីទូរស័ព្ទ ខ្ញុំមានបញ្ហាសតិអារម្មណ៍ អ្នកផ្ទះតែងតែដកទូរស័ព្ទ ខ្ញុំធ្លាប់ប្រាប់មិត្តដែលតេីម្យ៉ាទៀត តិចណាស់ដែលមិនបានឆ្លេីយ ឥឡូវសរុបដោយការអនុគ្រោះ គឺខ្ញុំសុំពេលព្រោះមិនទាន់មានលុយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ គណនី Liv Safina ដែលជាអតីតតារា.កំប្លែង និង ជាជំទាវ ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «សុំទោសណាមិត្តភក្តិ លុយតុងទីន មិត្តភក្តិឱ្យខ្ញុំធ្វេីជាលិខិតជំពាក់ប្រាក់នៅមុខមេធារី ក៏ខ្ញុំព្រមធ្វេីអស់ហេីយ ទាំងដែលតុងទីនមិត្តភក្តិឯងកំពង់ជួបបញ្ហា កូនខ្លះលែងបង់ កូនខ្លះក៏រត់ ខ្ញុំក៏ជួបបញ្ហាធ្ងន់ តែខ្ញុំនៅតែព្យាយាមទទួលខុសត្រូវបំផុតក្នុងកាលៈទេសៈខ្ញុំកំពុងទាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀតបន្ទាប់ពីធ្វេីកិច្ចព្រមព្រៀង លុយតុងទីនក្លាយជាលុយជំពាក់ ខ្ញុំក៏បានបង់រំលស់ឱ្យមិត្តឯងមួយខែដែរ ដោយឡែកខែនេះខ្ញុំទាល់ ខ្ញុំរកបង់សងមិនទាន់ ខ្ញុំក៏បានឆាតសុំអង្វរដែរ មិត្តផុសខ្ញុំ ខ្ញុំមិនខឹងនៅការពិតដែលខ្ញុំ ជំពាក់ទេ តែបេីមិត្តទុកពេល ខ្ញុំនឹងរកគ្រប់វិធីទូទាត់ទាំងអស់ ដរាបណាខ្ញុំនៅរស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបេីមិត្តមិនទុកពេល ហេីយយកការផុសដេីមម្បីបន្ធូរអារមណ្ម៍មិត្តធ្វេីចុះ ខ្ញុំមិនឆ្លើយទេ ខ្ញុំនៅតែសុំអង្វរមិត្តឱ្យទុកពេល ខ្ញុំមិនរត់មិនគេច ខ្ញុំនៅឈរដោះស្រាយជូនមិត្ត សូមមិត្តមេត្តាដោយការអនុគ្រោះ ទោះខ្ញុំសងយឺត តែមិនបាត់បង់អគុណមិត្ត»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​