តារាចម្រៀងស្រីដ៏លេចធ្លោររបស់អាមេរិក Camila Cabello បានបង្ហោះសារមិនពេញចិត្តមួយទៅកាន់អ្នកគាំទ្ររបស់ក្រុម Liverpool និង Real Madrid នៅការប្រគុំតន្រ្តីវគ្គផ្តាច់ព្រ័ត្រ Uefa Champion League ឆ្នាំ ២០២២។Camila Cabello cancels the tweet from Liverpool and Real fans after being  booed at the UCL final - Code List

តារាចម្រៀងវ័យ២៥ឆ្នាំនេះ បានលើកឡើងថា “សងការសម្តែងរបស់ខ្ញុំវិញ។ ខ្ញុំមិននឹកស្មានទេថា ពេលដែលខ្ញុំកំពុងច្រៀង អ្នកគាំទ្រក្រុមទាំងពីរក្រុមនោះ ច្រៀងចម្រៀងក្រុមរបស់ពួកគេទៅវិញ ហើយថែមទាំងស្រែកឮៗ រំខានដល់ការសម្តែងរបស់ខ្ញុំ”។

Camila Cabello ក៏បានបន្ថែមទៀតថា “ខ្ញុំ និងក្រុមខ្ញុំ ខំណាស់ដើម្បីធ្វើអោយការសម្តែងមួយនេះ បានល្អ ក៏ប៉ុន្តែអ្នកគាំទ្របានធ្វើអោយវាទៅជាបែបនេះ។ តែយ៉ាងណាមិញ ខ្ញុំក៏អរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលលរួមព្រឹត្តិការណ៍នេះ”៕Camila Cabello to perform at the 2022 UEFA Champions League final Opening  Ceremony, presented by Pepsi® | UEFA Champions League | UEFA.com

គួរបញ្ជាក់ផងដែរថា នៅក្នុងការព្រឹត្តិការណ៍វគ្គផ្តាច់ UEFA Champion League នោះ មានអ្នកគាំទ្រចូលរួមមិនតិចជាង ៨មុឺននាក់នោះទេ ដែលធ្វើអោយសំឡេងអ្នកគាំទ្រឮជាសំឡេងតារាចម្រៀង៕

ប្រភព: GOAL