ភ្នំពេញ៖ ក្រោយពីនាយ ពែកមី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ាបានបង្ហាញពីការមិនពេញចិត្តចំពោះការគ្រប់គ្រងថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ CTN ពេលនេះត្រូវបានទទួលដំណោះស្រាយហើយដោយលោកបានសរសេរសាររៀបរាប់ដូចខាងក្រោមថា៖

«ជូនដំណឹងបងប្អូនទាំងអស់គ្នា​ CTNបានដោះស្រាយសម្រួលដល់ខ្ញំ​ ព្រមទាំងបុគ្គលិក​ នឹង​ ក្រុមការងារហេីយ​ អរគុណបងប្អូនទាំងអស់គ្នា​ ក្រុមហ៊ុនបានស្មេីអោយខ្ញំលប់ផុសវិញ​ អរគុណក្រុមហ៊ុនសម្រាប់ដំណោះស្រាយសម្រាប់បុគ្គលិក​»។

គួររំលឹកដែលថា រំលងទៅមួយម៉ោងមុននេះនាយ ពែកមី  បានរៀបរាប់យ៉ាងដូច្នេះថា៖ « សូមបងប្អូនសិល្បះ​ ឬ​ បុគ្គលិក​ ដែលចូលទៅក្នុងCTN​ ហេីយមានការសួរនាំច្រេីន​ តឹងតែង​ ត្រូវបំពេញឯកសាផ្សេងៗ​ …ពីខាងសន្តិសុខ​ សូមបងប្អូនកុំខឹងនឹងគាត់អី​ គាត់ធ្វេីតាមតែបញ្ជាថ្នាក់លេីទេ​ បេីគាត់មិនធ្វេី​ គេដកគាត់គាត់ចេញ​ ដូចនេះសូមបងប្អូនអនុគ្រោះអោយខាងសន្តិសុខផង​ សូមអរគុណ»។

ហើយកាលពីព្រឹកមិញនេះលោក ពែកមី ក៏បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ ” ៕