ភ្នំពេញ៖ កាលពីព្រឹកមិញនេះកំពូលតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយ ពែកមី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ា ប្រកាសដើរចេញពី CTN ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ដោយលោកបានបញ្ជាក់ធ្ងន់ៗថា ក្រោយពេលដែលគ្រប់គ្រងថ្មីបានចូលមកកាន់តំណែងនោះបានរឹតត្បឹតយ៉ាងតឹងរុឹង រហូតដល់ថ្នាក់ធ្វើឲ្យបុគ្គលិកមានសម្ពាធជាដើម។

ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់នាយ ពែកមី  បានរៀបរាប់យ៉ាងដូច្នេះថា៖ « សូមបងប្អូនសិល្បះ​ ឬ​ បុគ្គលិក​ ដែលចូលទៅក្នុងCTN​ ហេីយមានការសួរនាំច្រេីន​ តឹងតែង​ ត្រូវបំពេញឯកសាផ្សេងៗ​ …ពីខាងសន្តិសុខ​ សូមបងប្អូនកុំខឹងនឹងគាត់អី​ គាត់ធ្វេីតាមតែបញ្ជាថ្នាក់លេីទេ​ បេីគាត់មិនធ្វេី​ គេដកគាត់គាត់ចេញ​ ដូចនេះសូមបងប្អូនអនុគ្រោះអោយខាងសន្តិសុខផង​ សូមអរគុណ»។

នៅក្នុងនោះដែរយើងក៏ឃើញមានបងប្រុសឈ្មោះ វេ ហាស៍ ដែលបម្រើការងារនៅ CTN ចូលទៅខមមិនយ៉ាងដូច្នេះថា “ហត់ណាស់បងអើយ ទម្រាំបានចូលច្រៀងចូលថតម្តងៗ”។

គួររំលឹកដែលថា កាលពីព្រឹកមិញនេះលោក ពែកមី ក៏បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ ” ៕