ភ្នំពេញ៖ រហូតមកទល់សព្វថ្ងៃនេះតារាកំប្លែងលោក ចែម ចាន់រ៉ា ហៅពែកមី បានជ្រកកោននៅស្ថានីយទូរទស្សន៍ CTN អស់រយៈពេលជាង១០ឆ្នាំមកហើយ ខណៈបើយើងក្រឡេកមើលពីស្នាដៃការងារហាក់ដូចជាមានការរលូនរីកចំរើនទៅមុខជាដរាប ទោះបីជាមានឧបសគ្គបន្តិចបន្តួចក្ដីគឺយើងពុំដែលបានឃើញលោកធ្វើឲ្យមានកំហុសខុសឆ្គងអ្វីធំដុំទេ ក៏ប៉ុន្តែនាមុននេះបន្តិចបន្តិចស្រាប់តែលោក ពែកមី បានប្រកាសចង់លាឈប់ពីការងារ។
ជាក់ស្ដែងយោងតាមការបង្ហោះរបស់លោកនៅលើផេកហ្វេសប៊ុកផ្លូវការបានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបងប្អូនបេីមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណេីតសិល្បះអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរិតត្បិតតឹងតែងពេក ធ្វេីអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដេីម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ»។
គួរឲ្យដឹងដែលថា នាយពែកមី បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីមហាកំប្លែងរបស់ប៉ុស្ដិ៍ទូរទស្សន៍ CTN កាលពីឆ្នាំ២០១៩ ក្រោយពីទទួលជោគជ័យនៅក្នុងកម្មវិធីប្រឡងហើយនោះ លោកក៏បានលេចមុខសម្ដែងកំប្លែងនៅក្នុងកម្មវិធីរាត្រីកំសាន្ដក្នុងឆ្នាំ២០១០ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនពាសពេញផ្ទៃប្រទេស រួចជាបន្តបន្ទាប់មកលោកក៏បានជោគជ័យមួយកម្រិតទៀតកាន់តែខ្លាំងនៅក្នុងរឿង Two Brother ហើយអ្វីដែលកាន់តែពិសេសទៀតនោះដោយសារតែមានថ្វីសំឡេងល្អលោកក៏បានច្រៀងបទចម្រៀងផ្សេងៗនៅក្នុងផលិតកម្មថោនថែមទៀតផង ៕