រាជធានីភ្នំពេញ ៖ តារាសម្ដែងជើងចាស់ លោក គន្ធ តារាវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង។ តែយ៉ាងណា គេមិនទាន់ដឹងថា តារាសម្តែងជើងចាស់រូបនេះ កំពុងមាននជំងឺអ្វីប្រចាំកាយនោះឡើយ។
យោងតាមគណនីហ្វេសប៊ុក Kun Chivon បានរៀបរាប់ទាំងស្រុងថា «សូមទេវតាវត្ថុស័ក្តសិទ្ធិជួយអោយលោកឪពុកខ្ញុំឆាប់ជាសះស្បើយពីជំងឺ និងរឹងមាំឡើងវិញ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងពីឆ្នាំ១៩៨៦ គាត់ឈ្មោះ គន្ធ តារាវណ្ណ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7pAjAePnwN854B2sKzO7T_yWtPRUN_933bOnKL49Ddj906UYHdWgFzuLur99vjdGc4GCZ6r9tpY4pv17_345pvhjLVbYvzkV9U_9sza-YpgwzcXnRpm_yvfcyDAxMgvRAq4B2QnS14_Hck61TLO0L7TgnqmMgkPDXc4h8XReuk4CD4jsmUXte0uuy/s960/photo_2022-05-31_09-42-47.jpg

សូមបញ្ជាក់ថា លោក គន្ធ តារាវណ្ណ ជាតារាសម្ដែងជើងចាស់ ជំនាន់លោកគង់ សុភី លោកចៅ ចាន់ណារី លោកយស បូវណ្ណៈ អ្នកនាងអម្ពរ ទេវី អ្នកនាងចាន់ តារាទី លោកខៃ ប្រសិដ្ឋ អ្នកនាង សុខ ស្រីមុំ និងអ្នកនាងពិសិដ្ឋ ពិលិកា …។ លោកចូលប្រឡូកក្នុងពិភពសិល្បៈជាតារាសម្តែងតាំងពីឆ្នាំ១៩៨៦ ។ ក្រោយមកលោកក៏បានកាត់បន្ថយការងារសិល្បៈខ្លះៗ ព្រោះតែរវល់បម្រើការងារក្នុងជួរមន្ត្រីរាជការ ដោយលោកមន្ដ្រីយោធាថ្នាក់ឧត្ដមសេនីយ៍ទោ (ផ្កាយ២)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pWxkDMDo7X2LEkN8vBI21XgxRztdG2j24Q1Utht0G8stutx1581OhqNucTMtoGFOmEJY4FZBwIPKpNp4IGUS-qcm4ffhLdpfYq27LuogidtG0HNq8zvz8jpNxcBCzsX_MybTPUefLBepob2gCntuJzFJ6mEep6sJ0YTZqIEt8qGxSzRG6V5zGGQr/s733/photo_2022-05-31_09-42-22.jpg