រាជធានីភ្នំពេញ ៖ដូចប្រិយមិត្តជ្រាបហើយ តារាសម្តែង និងចម្រៀង អ្នកនាង សូដា នីតា ត្រូវមិត្តភក្តិមួយចំនួនបានខ្ចីប្រាក់របស់នាង ហើយមានអ្នកខ្លះសង និងអ្នកទៀតមានការពិបាកក្នុងការសងប្រាក់វិញ រហូតធ្វើឲ្យអ្នកនាងទ្រាំលែងបាន ក៏បង្ហោះអត្តសញ្ញាណអ្នកជំពាក់ប្រាក់នាង នៅលើបណ្តាញសង្គម ដូចនាពេលកន្លង។
ជាក់ស្តែង កាលពីពេលកន្លងទៅនេះ អ្នកនាង សូដា នីតា បានធ្វើឲ្យមហាជន និងហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈសុខៗ ស្រាប់តែបានទម្លាយរឿងកូនបំណុលខ្ចីលុយមិនសង និងប្រកាសចាត់វិធានការតាមផ្លូវ នៅលើបណ្តាញសង្គម ប្រសិនបើតារាស្រី អ្នកនាង សឿ សុធារ៉ា មិនឆាប់ចេញមុខដោះស្រាយបំណុល។
ដោយឡែក កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អ្ននាង នីតា បានធ្វើការបង្ហោះសារផ្តាំទៅតារាដែលកំពុងធ្វើជាខ្លួនអ្នកហាយសូ ថា «កុំខំ កុំអួត អ្នកល្បី អ្នកអួត ហាយសូក្នុងសិល្បៈ តារាល្បីហាយសូរកន្លងមកបច្ចុប្បន្ន មិនក្រោម១០នាក់ទេ ដែលតេមកខ្ចីចងការ ឆក់លុយខ្ញុំៗមិនទាន់អួត១មាត់ផង! ស្ងាត់ៗ ប្រយ័ត្នខ្មាសគេ។ និយាយចង់ហែកទេ តែលើសពេក ទើបសរសេរអោយដឹងគុណខ្លះ ទ្រាំយូរហើយ! ទុកមិនចំណេញ ដកចេញមិនខាត !»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXz8sRApceMOotkIxuGTokdlO-1T29rlBVBM4s_H8w3Q1NS6owEVCh94maqrryHuTJcepkbOzf4tBh0TTDRgS-5r2E2L9V-nLx-2FrLdgNfYzoKFvR0rdW2BHzlsjmJgSbbJIUojbuF0gVGfRUutvB0fNgIU_hCCvPGEsYzmp1BTlvjq6ksYLR2euM/s807/photo_2022-05-30_15-35-39.jpg