លោកអ្នកប្រាកដជាបានដឹងរួចមកហើយថា ការទទួលទានដំណេក គឺជារឿងដ៏សំខាន់បំផុតមួយក្នុងការរស់នៅរបស់មនុស្ស។ដោយការទទួលទានដំណេកបានគ្រប់គ្រាន់ វាជួយធ្វើឲ្យរាងកាយរបស់មនុស្សស្រស់ថ្លា មានសុខភាពល្អ មិនងាយមានជំងឺ និងមានអាយុវែងផងដែរ ។ ប៉ុន្តែប្រសិនបើអ្នកយល់ថាខ្លួនឯងមានបញ្ហាក្នុងការទទួលទានដំណេកមិនគ្រប់គ្រាន់ដូចជា ពិបាកក្នុងការទទួលទានដំណេក , ភ្ញាក់ពីដំណេកលឿនខុសពីធម្មតា និងការងងុយដេកពេលថ្ងៃច្រើន ឬមានភាពមិនប្រក្រតីណាមួយនោះអ្នកគួរតែទៅពិគ្រោះជាមួយនឹងអ្នកជំនាញជាបន្ទាន់ ។

យោងទៅតាមវេជ្ជបណ្ឌិត Weerawut Imsamran ដែលជាអគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តបានធ្វើការបង្ហាញប្រាប់ឲ្យដឹងថា ការទទួលទានដំណេកមិនគ្រប់គ្រាន់រយៈពេលយូរវាពិតជាអាចធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់មនុស្ស ជាពិសេសសុខភាពផ្លូវចិត្ត ដែលអាចបង្កឲ្យកើតមាននូវជំងឺធ្លាក់ទឹកចិត្តយ៉ាងពិតប្រាកដមែន ។Depression and Sleep Disorders: What You Need to Know - The Sleep Doctor

ជាងនេះទៅទៀតការទទួលទានដំណេកមិនគ្រប់គ្រាន់រយៈយូរក៏បានបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តទ្វេដងទៅកាន់អ្នកជំងឺផងដែរ ជាពិសេសបើអ្នកទុកវារយៈពេលយូរមិនព្រមទទួលការព្យាបាលនោះ វានឹងកាន់តែមានឱកាសក្នុងការបង្កឲ្យកើតមាននូវជំងឺមួយចំនួនផងដែរ ដូចជាជំងឺបេះដូង , ជំងឺដាច់សរសៃឈាមខួរក្បាល , ជំងឺលើសឈាម , ការឡើងកូឡេស្ដេរ៉ូលខ្ពស់ , ជំងឺទឹកនោមផ្អែម , ជំងឺធាត់ ព្រមទាំងបង្កើននូវអត្រាមរណៈខ្ពស់ថែមទៀតផង ។
+ ចំពោះអាការៈមានដូចជា ៖
– ពិបាកក្នុងការទទួលទានដំណេក
– ការទទួលទានដំណេកមិនទៀងទាត់
– ភ្ញាក់ពីដំណេកលឿនជាងការរំពឹងទុក
– រាងកាយចុះខ្សោយ និងខ្វះថាមពល
– ចុះខ្សោយការចងចាំ
– និងមានអារម្មណ៍មិនល្អ ឆាប់ខឹងមួមៅ ។ល។
ប្រសិនបើលោកអ្នកកំពុងតែជួបប្រទះនូវបញ្ហាទាំងអស់នេះ ឬសង្ស័យថាខ្លួនកំពុងស្ថិតនៅក្នុងចំនុចខាងលើណាមួយ លោកអ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវទាន់ពេលវេលា៕Sleep deprivation might be the antidote for depression