(ស្វាយរៀង)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាសុខភាពពេលមករដូវ( MHD 2022) ក្រោមប្រធានបទ « បញ្ឈប់ការរេីសអេីង» ស្ថិតនៅទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង ដោយមានការចូលរួមសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជិត៦០០នាក់ ។

លេីកឡេីងនាឱកាសនោះ លោក Guillermina Alaniz នាយកគោលនយោបាយ និង តស៊ូមតិសកល AHF បានថ្លែងថា ដរាបណាយើងអនុញ្ញាតឱ្យមានការមាក់ងាយ និងការហាមឃាត់នៅពេលមានរដូវ មនុស្សដែលមករដូវនឹងត្រូវបានគេបំភាន់ និងរារាំងមិនឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWj7s87dybwDdsX7zPy0Trvrsrzj6ixc3FLUFa9NnLQTcfJukb9wzLwEWQ4BD3lQgJJFvuXr64Fm4j7LU_9ZU3Lz6_UZat_W1S1M85b7APw2SMYan4dJjSxDe9RYjLYHNDiAufk4t68islePy70uallbu3MBKu0pCyeMTNJA_WDYuHDJK1ZHeQDuHK/s1080/photo_2022-05-28_13-38-23%20(2).jpgលោក Guillermina Alaniz បានបន្ថែមថា ភាគរយយ៉ាងច្រើននៃចំនួនប្រជាជនពិភពលោកពេលមករដូវ ហើយយើងត្រូវតែធ្វើមួយសម្រាប់ពួកគេ ដើម្បីធានាថា រាជរដ្ឋាភិបាលនឹងធានាការទទួលបានផលិតផលអនាម័យដោយឥតគិតថ្លៃ ឬតម្លៃសមរម្យ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងសុខភាពពេលមករដូវ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytEFTfPOCTiPzrTLGkwISDDCOeCnkeyXyAgFfpE8ORSwGUTmO_uWbIp7pQO2z0AUvwXD3zrNHiT3KQy4cvzhPxqUSYH8SgIOEoffvGP8WNxf0MgZTQcwGiiBe-THHoflFUXxVMn1gJRPwXY6eA2OwmMd0Y9OEqQSNxLIKRunpiDlo7HrNNOjuk4c4/s1080/photo_2022-05-28_13-38-23%20(4).jpgលោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានឱ្យដឹងដែរថា វប្បធម៌ស្ងប់ស្ងាត់ជុំវិញការមករដូវត្រូវតែបំបែកដើម្បីធ្វើឱ្យក្មេងស្រីមានសុខភាពល្អ និងទំនុកចិត្តខណៈពេលដែលការនិយាយអំពីការមករដូវជារឿងធម្មជាតិ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIWjAF8nbPdgUqe3WlkwZ8nc6OfDIntVl6KlZya6WZIZqoCtfH99ZVo_R36f0_2BNLaShnm4TAlweiYU4dPvZcLSDMVdusEBMKdfv8PTLRfCUtaaT80rijzr8duXRILoJe76ChnI1U73jPiuLENQRh4uoB92eGgSkx1KrmNAFVPEv8e05GQWXJELDs/s1280/photo_2022-05-28_13-32-08%20(2).jpgលោកវេជ្ជ ឈឹម សារ៉ាត់ បានបន្ថែមថា ការមករដូវមិនមែនជាបញ្ហាទេ តែអនាម័យពេលមករដូវ គឺយេីងត្រូវយកចិត្តទុកដាក់ រួមគ្នាទាំងរដ្ឋាភិបាល អង្គការវិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ដើម្បីបញ្ឈប់ការរើសអើងជុំវិញការមករដូវ និងលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានសង្គមអវិជ្ជមានជុំវិញការមករដូវ និងការគ្រប់គ្រង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgro4e1jU_uEX4o-x-CCHqFsWRe3zXVcIWinMeaV2UCTdSQZE-qAx7jqsmiug_X31QrzSv7nZ7YipRB5eVPxrdZx5xF_-oFO876iUizWouPu0UYlcspXSS1iI5QsH27s34Q2oRfge5xCBKPqCksMbZ7hDPj0sWNeRhkmo_20Wc7krFmue9RobvYo_2m/s1280/photo_2022-05-28_13-32-08.jpgសូមជម្រាបថា ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCbIRQx6gL9XH5zHOdv2svy6weaMBUzWRV49wkNOFMrRBrEPmr4ETJdZcVqedKkAd8y53K-n6n-6LIGDNsF7CpZkS3rXNAfJspWMh-77QW_uoE-d6QclYa_0iqwOjuYWoLLTlNNccbyFBFt60T2KFJymieyx5i5At_1sLwfs0BPK6tLw496MJvKGC/s1280/photo_2022-05-28_13-32-17.jpgសូមបញ្ជាក់ផងដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និង ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕