ស្លាកយីហោ Chanel , Louis Vuittion , Christian Dior និង Gucci ប្រាកដជាមានមនុស្សជាច្រើនបានស្គាល់ពីវា ជាពិសេសសម្រាប់អ្នកដែលនិយមលេងម៉ូដសម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ និងគ្រឿងសម្អាង តម្លៃថ្លៃៗ និងល្បីៗលើពិភពលោក ។

ជាមួយគ្នានេះផងដែរ ថ្ងៃនេះ KBN នឹងលើកយកនូវស្លាកយីហោ ដ៏ធំលើពិភពលោក មួយមកនិយាយ នោះគឺ Chanel ។ Chanel គឺជាស្លាកយីហោដ៏ល្បីល្បាញ និងមានតម្លៃថ្លៃមួយលើពិភព ដែលផលិតផលរបស់វាមានដូចជាកាបូប សម្លៀកបំពាក់ ស្បែកជើង គ្រឿងសម្អាង គ្រឿងអលង្ការ ។ល។ហេតុអ្វីបានជាម៉ាក Chanel ទទួលបានការគាំទ្រខ្លាំងបែបនេះ ?

Chanel ត្រូវបានគេដឹងថា បង្កើតឡើងនៅឆ្នាំ ១៩១៥ ដោយលោកស្រី Gabrielle Bonheur Chanel ជាអ្នករចនាម៉ូដសម្លៀកបំពាក់អស់រយៈពេលជិត៦ទសវត្ស និងជាអ្នកជំនួញជនជាតិបារាំងដ៏ល្បីល្បាញមួយរូប ។ លោកស្រី Gabrielle Bonheur Chanel កើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៨៨៣ នៅក្នុងទីក្រុង Saumur ដែលជាទីក្រុងមួយស្ថិតនៅរវាងចន្លោះស្ទឹង Loire និង Thouet នៃប្រទេសបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaS09QeLCLomtnSZwKCBQy3hZcbNC5I9OceGHdAqhNEaajADMBXbHBL6ogWAFM9JGZZ7JNpFaL2Dn_XksIwAoYCmXDnvtcK0Jnel4vTUpiuG-ORelnd9ag_cB5UUJENkFsdvRLqhdIaYxWcsL9tCBdGgmOMupgN0-v4RGfaTFTjP_j8JkeRbN9YYeQ/s500/photo_2022-05-27_13-31-59.jpg

ជាមួយគ្នានេះក៏ត្រូវបានគេដឹងផងដែរថា លោកស្រី Gabrielle Bonheur Chanel គឺជាក្មេងស្រីកើតនៅក្នុងគ្រួសារកសិករក្រីក្រមួយ ត្រូវបានឪពុកបោះបង់ចោល ហើយបន្ទាប់មកម្ដាយរបស់នាងក៏បានស្លាប់ ដូច្នេះនាងត្រូវបានគេបញ្ជូនទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ជាមួយបងប្អូនស្រីបង្កើត២នាក់ទៀតរបស់នាង ។

នៅទីនោះ Chanel បានរៀននូវជំនាញដេរប៉ាក និងច្នៃសម្លៀកបំពាក់ រហូតដល់នាងមានវ័យ១៨ឆ្នាំទើបចាកចេញពីទីនោះ ហើយចាប់ផ្ដើមអាជីពជាអ្នកច្នៃម៉ូដ មួក និងការដេរប៉ាក ដើម្បីចិញ្ចឹមជីវិត ។

ក្រោយពីចាប់ផ្ដើមអាជីពជាអ្នកច្នៃម៉ូដបែបចិញ្ចឹមក្រពះមួយរយៈ ស្រាប់តែពីមួយថ្ងៃទៅមួយថ្ងៃ មានមហាជនជាច្រើនចាប់ផ្ដើមគាំទ្រទៅលើស្នាដៃរបស់ Chanel រហូតនាងមានលទ្ធភាពបើកហាងច្នៃម៉ូដសម្លៀកបំពាក់តូចមួយនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩០៩ និងបានចាប់ផ្ដើមបង្កើតស្លាកយីហោ Chanel នៅឆ្នាំ ១៩១០ ។

នៅក្នុងឆ្នាំ ១៩២០ Chanel បានច្នៃម៉ូដរ៉ូបខ្មៅតូចមួយ ដែលបានធ្វើឱ្យនាងទទួលបានប្រជាប្រិយភាព និងទទួលបានភាពល្បីល្បាញជាខ្លាំង ។ ក្នុងឆ្នាំ១៩២១ នាងក៏បានបង្កើតម៉ាកទឹកអប់ដំបូងរបស់ខ្លួនឈ្មោះថា Chanel No 5 ដែលឈ្មោះនេះត្រូវបានបង្កើតឡើងរួមជាមួយឈ្មោះរបស់នាង អមជាមួយលេខ5 ដែលជាលេខនាំសំណាងរបស់នាងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7MbPLy4siRuflFvD-xFgkEyF5B0sB3zsvcDpQxmbGsly9jOkEwyMIUjv8gG6hbq7v6qlSfSnc6jEH5voM_ow8CkG41X36ONgMmpscWuZ9QGsFn3SxMkR45XjtfoGe9UcXFk1p3vKAAqwlebP39eCpsIX2cFpKS2ksLPMmNJoEKbtd8dln1DI6c3U/s784/photo_2022-05-27_13-31-06.jpg

នៅឆ្នាំ១៩៥៤ ក្នុងវ័យ៧១ឆ្នាំ លោកស្រីChanel បានចាប់ផ្ដើមបើកហាងច្នៃម៉ូដរបស់ខ្លួនឡើងវិញបន្ទាប់ពីបានបិទអស់រយៈពេល ១៥ឆ្នាំ ដោយសារភ្លើងសង្គ្រៀមលោកលើកទី២ ។ ហើយបន្ទាប់ពីបានបើកដំណើរការហាងឡើងវិញ សន្ទុះនៃការគាំទ្រផលិតផល Chanel បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតពាសពេញសកលលោក ។ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៧១ ក្នុងវ័យ ៨៧ឆ្នាំ Chanel បានទទួលមរណភាពក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនៅប្រទេសបារាំងឈ្មោះ Ritz ។

សព្វថ្ងៃនេះផលិតផលម៉ាក Chanel ត្រូវបានគេដឹងថា មានផលិតផលដូចជា សម្លៀកបំពាក់ ទឹកអប់ កាបូប នាឡិកា និងគ្រឿងសម្អាងជាច្រើនផ្សេងទៀត ហើយផលិតផលដែលមានភាពល្បីល្បាញបំផុតនោះគឺ រ៉ូបពណ៌ខ្មៅ ទឹកអប់ Chanel លេខ5 និងសម្លៀបំពាក់ Chanel suit ជាដើម ។

ផលិតផល Chanel ក៏ត្រូវបានគេទទួលស្គាល់ជាសកលថា ជាផលិតផលដែលតែងតែរក្សាបាននូវម៉ូដដ៏ទាន់សម័យពីមួយសម័យកាលទៅមួយសម័យកាល រួមជាមួយគុណភាព និងប្រណីតភាព សម្រាប់អ្នកប្រើប្រាស់ ទើបជាហេតុធ្វើឱ្យ Chanel ក្លាយជាជម្រើសដ៏ល្អ និងឈានមុខគេសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏ជាហេតុធ្វើឱ្យផលិតផលនេះមានតម្លៃថ្លៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRJqO6-0rAwzpVrWmpaigA0yD_LEl2xLr2aYN4aAHxW9QSU4KXe9ferk4HRK3sCrnwnmwjgUlA5XyG6jCknS8PLXoQjG8UK5nIS4AWsN7EhnGDX-d0hEYp6khjebk032CDu-wfvlWEom3sQF7MfQcfPoRZ4-GQinxEqEf2MgDopi9pjsJghwJf4yV7/s954/photo_2022-05-27_13-27-24.jpg