ពងទាកូន គឺជាអាហារសម្រន់ ដែលភាគច្រើនគេចូលចិត្តទទួលទានជាមួយនិងបន្លែ ដើម្បីកាត់ចម្អាប និង បន្ថែមរសជាតិឱ្យឆ្ងាញ់ពិសារ។តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានពងទាកូន ជាញឹកញាប់ត្រូវទទួលទានជាមួយនឹងបន្លែ ឬ អាហារហិលៗ? មុននឹងយើងមកដឹងអំពីមូលហេតុ យើងមកដឹងអំពីអត្ថប្រយោជន៍នៃពងទាកូនជាមុនសិន៖
ពងទាកូនជាប្រភេទអាហារូបត្ថម្ភ មានថាមពល 182kcal, ប្រូតេអ៊ីន 13.6g, lipid 12.4g, កាល់ស្យូម 82mg, ផូស្វ័រ 212mg, ខ្លាញ់ 600mg ផ្ទុកទៅដោយវីតាមីន A ច្រើន ជាតិដែក គ្លុយកូស វីតាមីន B1 និងវីតាមីន C ។ ពងទាមានប្រយោជន៍ជួយបំពេញបន្ថែមនូវសារធាតុចិញ្ចឹម ជំំនួយគ្រាប់ឈាម បំបាត់ភាពស្លេកស្លាំង កែរោគឈឺក្បាល និង ខ្យោយការចងចាំ ។ ជារឿយៗ បន្លែដែលគេជ្រើសមកទទួលទានជាមួយស៊ុតទា មានដូចជា ជីរ ម្ទេស ខ្ទឹមស ហើយពពួកបន្លែទាំងនេះមានឥទ្ធិពលបន្សាបជាតិពុលនៅក្នុងក្រពះ បំបាត់ការឆ្អល់ពោះ និង អាការៈរាគ ដោយសារតែពងទាកូនជាប្រភេទអាហារមានធាតុត្រជាក់ខ្លាំង។
ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺទាំងនេះ មិនគួរទទួលទានពងទាកូនទេ ៖
. ឡើងទម្ងន់៖ទទួលទានស៊ុតទាជាប្រចាំមិនល្អសម្រាប់សុខភាពឡើយ ព្រោះវាអាចបង្កើនបរិមាណកូឡេស្តេរ៉ូលអាក្រក់នៅក្នុងឈាមកាន់តែខ្លាំង បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឡើងសម្ពាធឈាម និង ជំងឺទឹកនោមផ្អែម ។អ្នកដែលមានជំងឺសន្លាក់ហ្គោដ ក៏មិនគួរទទួលទានពងទាដែឬ ដោយសារតែបរិមាណប្រូតេអ៊ីន និង កូលេស្តេរ៉ូលខ្ពស់ដែលមាននៅក្នុងពងទាផ្តល់ការរំខានធ្ងន់ធ្ងរទៅដល់អ្នកជំងឺ ។អ្នកដែលមានជំងឺខ្យោយក្រពះ ពោះវៀន មិនគួរញុំាពងទាកូននៅពេលល្ងាចទេ ព្រោះវាងាយបង្កឱ្យមានការឈឺពោះ ឬ ហើមពោះ ជាប្រការល្អប្រសិនបើអ្នកចង់ទទួលទាន គួរតែញុំាវានៅពេលព្រឹក។
. កុមារក្រោមអាយុ ៥ឆ្នាំមិនគួរទទួលទានពងទាកូនឡើយ ដោយសារតែប្រព័ន្ធរំលាយអាហាររបស់កុមារនៅខ្ចី មិនទាន់មានការអភិវឌ្ឍន៍ពេញលេញនៅឡើយ ។ក្មេងអាយុក្រោម ៥ ឆ្នាំឡើងគួរតែញុំាត្រឹមពាក់កណ្តាលពងទាបានហើយ 1-2 ដងក្នុងមួយសប្តាហ៍។
. អ្នកមានផ្ទៃពោះមិនគួរទទួលទានពងទាកូនទេ ៖ សម្រាប់ស្រ្តីដែលមានផ្ទៃពោះ គួរតែកំណត់ការទទួលឱ្យបានត្រឹមត្រូវ ព្រោះវានឹងងាយឱ្យអ្នកឡើងទម្ងន់ លើសពីនេះ ប្រភេទបន្លែទាំងនោះ មានសារធាតុក្តៅប៉ះពាល់ទៅដល់សុខភាពម្តាយ បើទទួលទានបន្លែច្រើនក៏អាចនាំឱ្យមានការរលូតកូនបានដែរ៕How to Eat Fertilized Duck Eggs (Hột Vịt Lộn / Balut) — Vicky Pham