រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឪពុកម្តាយរបស់តារាចម្រៀងកញ្ញា សុវត្ថិឌី ធារិការ បានទទួលមរណភាពទាំងប្តីទាំងប្រពន្ធ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅឯខេត្តព្រះវិហារ ធ្វើឲ្យមហាជនមានក្តីរន្ធត់ និងអាណិតបងប្អូនកញ្ញា សុវត្ថិឌី ធារិការ ជាពន់ពេក។
ប៉ុន្មានថ្ងៃក្រោយមក តារាចម្រៀងជើងចាស់ អ្នកស្រី ម៉ៅ ស៊ីណាត បានជួបហេតុការណ៍ស្រដៀងនឹងឪពុកម្តាយកញ្ញា សុវត្ថិឌី ធារិការ ដែរ ខណៈដែលអ្នកនាងបើករថយន្តត្រឡប់ពីច្រៀងការគេពេលយប់ បានធ្លាក់ផ្លូវ ប៊ិះនឹងក្រឡាប់ចូលទឹកបឹងទៅហើយ តែដោយសារបុណ្យកុសល របស់អ្នកស្រី ម៉ៅ ស៊ីណាត នៅមាន ទើបជីវិតមានកូនរបស់អ្នកស្រីបានរួចផុតពីចង្កូមស្តេចយមរាជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIfyhN3u2eLjRLYX7YE-ZwmKLlTrZgthZGzh97UT8MIYaDlIeuLmGbl8MDelx-d1hsgQ8PFqP-hoQzouNbDiX9Ej9Of1ZlE1Tkm-jgX19Cdx77otBcQjJ-n4BwixDQG9dgrhpAb_QSkV6RwDNOJODTzl_QGtUGBVfnZA5qXDGEJBdqKzt17NtXWDu/s720/photo_2022-05-24_17-02-09%20-%20Copy.jpg
អ្នកនាង ម៉ៅស៊ីណាត បានបង្ហោះហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារថា« ប្អូនដែលនៅទឹកន្លែងកើតហេតុ គាត់ថា ឡាននិងដូចគេចាប់មិនអោយក្រឡាប់អោយក្រឡាប់ចឹង។ សូម្បីកង់ ក៏មិនអោយជាប់ភក់នៅទីនោះ ជាប់កង់ឡានដែរ។ ពេលដែលខ្ញុំធ្លាក់កង់ទៅវាផ្អៀងហើយ ខ្ញុំបែរជាខំដាក់លេខទៅមុខឡើងម៉ាអស់ចិត្តតែមិនទៅ គិតថា វាធ្លាក់កង់ឡានធម្មតាវាងងឹតពេក តែឡានមិនទៅ បើទៅខ្ញុំកូនទៅបាត់ហើយ ព្រោះផ្អៀងទៅហើយ ( ផ្អៀងខ្លាំងតែដូចគេចាប់ចឹង) សូម្បីតែភក់ ក៏គេមិនអោយជាប់កង់យកមកផ្ទះដែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHBrRD7VoTix1eQD7hxvITbbvbq7gI79pArLzOhy8lu869yCq9bQcbjURezejt4E0nOVh8JMaSywrDDYryGIE1lRPgn1WO84Dg_7L3buuqcbElWDHyez8PEZ5bq6lWyHUeEhCupluN8wrAIkXfkcP6M3qKDP6vtvZg9qQsP7L1DIZxYZR-vQDkIdGQ/s1280/photo_2022-05-24_17-02-10%20(2)%20-%20Copy.jpg
ដោយឡែក លោក គន់ រៀម រតនៈ ដែលនៅក្នុងហេតុការណ៍នោះ បានបង្ហោះសំណេរថា « ស្នាដៃចុះស្ទូចលើកឡាន ម៉ៅ ស៊ីណាត ធ្លាក់ប្រឡាយយប់មិញ។ ម៉ៅ ម៉ារីយ៉ា សងថ្លៃស្បែកជើងភ្លាម កម្លាំងសាមគ្គីរបស់មនុស្ស គឺខ្លាំងជាងឡានស្ទូចទៅទៀត ដែលអាចលើកសែងឡានបង ម៉ៅ ស៊ីណាត បានចេញផុតពីប្រឡាយ ដោយមិនចាំបាច់ប្រើឡានស្ទូច។ អរគុណបងប្អូនក្រុមអ្នកភ្លេង អ្នកចម្រៀង និងបងៗភ្ញៀវកម្មវិធីការទាំងអស់ ដែលបានឈប់ចុះជួយ»។

តាមប្រភពពីអ្នករួមអាជីពជាមួយអ្នកស្រី ម៉ៅ ស៊ីណាត បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅម្តុំគួរស្រូវ ហួសផ្សារត្រពាំងថ្លឹង បត់ស្តាំចូលទៅឆ្ងាយបន្តិច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicA1xhwLle1RJ8nlfgqjONptk84siJ35Sjc838BDGzn4dnF00n8apNeIUPz_cxkJ5waBi42w6pag9GcFf8inym_bX8aaGaM12woWe4lmn7HFUjpHkBmeVPzgDvVyJIe8sn-s9EXxtqx-MhKOS09WSPWVLXdcHErYNyTopOHgBD8aeIGHXlcXvGC_sQ/s1280/photo_2022-05-24_17-02-10%20-%20Copy.jpg