រដ្ឋធានីគៀវ៖ ស្របពេល សង្គ្រាមឈានចូលដល់ដំណាក់កាលថ្មី ហើយការវាយប្រយុទ្ធគ្នា កាន់តែមានភាពសាហាវខ្លាំងឡើងនោះ ប្រធានាធិបតី ហ្សេឡែនស្គី បានអះអាងថា ការវាយប្រយុទ្ធគ្នា នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន បានធ្វើឲ្យកងទ័ពក្រុងគៀវ បាត់បង់ជីវិត ចន្លោះពី៥០-១០០នាក់ ក្នុងមួយថ្ងៃៗ។IFIs dig deeper to provide aid to help ease Ukraine's $600bn loss

សារព័ត៌មាន Ukraina Prava បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ជឿថា កងទ័ពអ៊ុយក្រែន ចន្លោះពី៥០-១០០នាក់ បានបាត់បង់ជីវិត ក្នុងមួយថ្ងៃៗ នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅភាគខាងកើត ប្រទេស។ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងបែបនេះ នៅក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មាន ជាមួយនឹងសមភាគីប៉ូឡូញ លោក អែនឌីហ្សេ ឌូដា (Andrzej Duda) នៅក្នុងរដ្ឋធានីគៀវ។Russian invasion of Ukraine has European investors on alert | Pensions &  Investments

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពអ៊ុយក្រែន ចន្លោះពី៥០-១០០នាក់ អាចនឹងត្រូវសម្លាប់ នៅក្នុងសមរភូមិដ៏ក្ដៅគគុក នៅតំបន់ភាគខាងកើត ប្រទេស។ កងទ័ពទាំងនោះ កំពុងតែការពារប្រទេសរបស់យើង និង ឯករាជភាពរបស់យើង ដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ នៅទូទាំងពិភពលោក។

ទោះជាយ៉ាងណា លោកប្រធានាធិបតីអ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនសរុបរបស់កងទ័ព ក្រុងគៀវ បានបាត់បង់ជីវិត ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះទេ៕