ខេត្តសៀមរាប៖ ក្រោយពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ សួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនា ។ ជាក់ស្តែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចប្រមាណ៧ ៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧ ៦៦៤ និងភ្ញៀវបរទេសចំនួន៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងកោតសសើរភាពអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjonypTdRIXKlXvlNpuHs2CrOh1R7Pe8Mh26CSvPS9-KWw5phnr1N6PHixGZ7qrk08rsrhE6u8V7CPjEetism8Z6rpGxabTDf0Qe01DcEujWMmC0iyOu37MyX2merf9NVS31IN5LmydhNHLDiWek2kDf8C4jPLc4_EGVPRBGvet1ysFUzeFRctwITVY/s1280/photo_2022-05-23_10-22-23.jpg

កញ្ញា ឌិន គឹមរាណ អាយុ១៦ឆ្នាំ ជាភ្ញៀវទេសចរអញ្ជើញមកពីស្រុកពួក ខេត្តសៀមរាប បានបង្ហាញក្តីសប្បាយរីករាយ នូវពេលមកទស្សនាសួនរុក្ខជាតិអង្គរ ក្រោយពេលអាជ្ញាធរជាតិអប្សរា បើកសម្ភោធនិងដាក់ឱ្យភ្ញៀវចូលទស្សនាដោយមិនគិតថ្លៃ។ កញ្ញាបន្តទៀតថា សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលកញ្ញាមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងសិក្សាស្វែងយល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLblvx2W9XH_k1gpqu3kHq8EJNwjZQufZ0yrrdYc68E7xoldPvCTRFSu8mtrdfO-GbSMv8TR4Sr8yLlkd5Z9qV4z9buQjA49rccCqRt9wAeuVBL-w1yhk4VzOT3NbvCaxeX-nehbXjMhR2SNYDRrfbZ7drhE57kdh4R6a3yb1Y3JbB_gKyXCz5rQfc/s1280/photo_2022-05-23_10-22-24.jpg

ចំណែកលោកជា ម៉េងលី ប្រជាពលរដ្ឋមកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលើកឡើដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតជាសួនរុក្ខជាតិអង្គរ យ៉ាងស្រស់ស្អាតលើទឹកដីក្រុងសៀមរាប។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការរៀបចំសួនក្នុងរចនាបទខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុះស្គាយចោលក្លិនក្រអូប ធ្វើឱ្យអ្នកទេសមកទស្សនាមិនចេះជិនណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrmwLqCgUKtgZrLEt_9z6YQrNfaFTB9LaGt4iDeWkQQ9SzHl4ySjG8Zz-LpjdledGaCR1rjzfMw0PUfnVLb_P1SMV9vmfiAtnvXsguE28sMTzLxFaxdNI8b4LN0K5Y-p4hdC4pp-v0j21YCu15G_GUU3dDHYO9vlF0Q9Sx41DUEN2V5TNTyF7zeR3N/s1280/photo_2022-05-23_10-22-25%20(2).jpg

លោកសំណូមពរដល់ភ្ញៀវទេសចរ ដែលមកទស្សនាសួនរុក្ខជាតិអង្គរនេះ សូមចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ថែរក្សាដើមឈើ ផ្កា ស្មៅដែលបានដាំដុះ ដើម្បីភាពបៃតងស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ៕

សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjBPd5y9OYyUqldBMhKs8MUb5WUjgfwqt1PVpE79_AOdX0D6DOZm1ft3NhEoIYHdqa0a7PirLlqQ0Hm_tQ2Xr1uSr73pihstB1FqLUVcI0eVWxivb49HjZgww6giquTaMNuaTQj2rraNNUu0Ga2Nfa2jr-7_uGyv_W3qLrtkQOoD57nxvjqrsYFBc_/s1280/photo_2022-05-23_10-22-25.jpg