រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ បើទោះជាក្រុងមូស្គូ បានកំណត់គោលដៅ វាយប្រហារ ទៅលើគ្រឿងយុទ្ធោបករណ៍ ដែលជាជំនួយរបស់បស្ចិមលោក សម្រាប់ប្រទេសអ៊ុយក្រែន យ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែអះអាងថា រុស្ស៊ី នឹងមិនអាចបញ្ឈប់សហរដ្ឋអាមេរិក ពីការដឹកបញ្ជូនគ្រឿងចម្បាំង ទៅជួយដល់ប្រទេសអឺរ៉ុបខាងកើតនេះបានឡើយ។U.S. arms sent to Ukraine would blunt but not stop a Russian invasion | The  Japan Times

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បានលើកឡើងថា សេតវិមាន បានថ្លែងថា រុស្ស៊ី នឹងមិនអាចបញ្ឈប់សហរដ្ឋអាមេរិក នៅក្នុងការបញ្ជូនគ្រឿងចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ក្រុងវ៉ាស៊ីនតោន មានបណ្តាញផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ធ្វើឲ្យមានស្ថិរភាព សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ ដូច្នេះបើទោះជារុស្ស៊ីអាចកំណត់គោលដៅ និង វាយលុកលើគ្រឿងសឹក នៅលើដីអ៊ុយក្រែន យ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នឹងនៅតែអាចបន្តផ្តល់ជំនួយយោធា ជួយដល់ក្រុងគៀវ ដដែល។

ការលើកឡើងរបស់ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលក្រុងមូស្គូ បានអួតអាង ពីកម្លាំងទាហានរបស់រុស្ស៊ី បានវាយប្រហារ លើគោលដៅស្ដុកសម្ភារសឹកដែលជំនួយរបស់បណ្ដាប្រទេសបស្ចិមលោក នៅលើទឹកដីអ៊ុយក្រែន៕Near Ukraine border, Western arms arrive quickly and discreetly | The Japan  Times