ខេត្តសៀមរាប ៖ រថយន្តស៊េរីទំនើបចំនួន៣គ្រឿង ត្រូវដើមឈើបុស្សនាគ រលំសង្កត់រងការខូចខាតយ៉ាងដំណំ កាលពីវេលា២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណតរថយន្តទឹកធ្លាក់ជាន់ទី៣ ទឹកជ្រោះភ្នំគូលេន ដែលស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀបរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCg-_NqEaDg6gGpnS7D9y-Vf3cLnBAhaXFYUUOs-HKVe9kXZUInWTA2V4513y8TsOkhlMi8cE1QiUVcnQ_jghc_e1ch0bx_LwqwadJGHSxjGOTJeFDl1EWELJtcssmLSfhQbNr-ujxzRLdnNDV2rPfbC4w0L6ci1a38MKolYMY8zRl9lXqbWkLT4D8/s984/photo_2022-05-23_08-56-35.jpg

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបានបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង (ធ្ងន់ ) ទី១- ម៉ាក Lexus 200T ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AX-1787 ខូចខាតផ្នែកខាងក្រោយ។ ទី២-ម៉ាក Ford Ranger ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ឈ្មោះ សុខ លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។ ទី៣- រថយន្ដ Toyota Vigo ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 2C-3176) ខូចខាតផ្នែកខាងមុខ ម្ចាស់រថយន្ដឈ្មោះ អ៊ុន វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ដសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEighPfl6yfUgNRxzwtzRa1ukrQHDxMjz2Sz5xJYcPswQiTMwtkKuWijj1Bwx1vSA011R-jjpyRCAg7bhqTQ8oW7awwCE554HWYh3BCAt5hzVyB2YdKnXWGC92WCBBcGbV26FCmuKKr8QNL2JehTR52Kh3gF_YsXslb2t-ifcRM6vpAhlDbOKiijhTVm/s1280/photo_2022-05-23_09-55-20.jpgសមត្ថកិច្ច បញ្ជាក់ថា ករណីនេះ បណ្តាលមកពីឬស និងគល់ឈើមានសភាព ពុកផុយ ( មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ ។ បច្ចុប្បន្នបុគ្គលិកក្រុមហ៊ុនកំពុងកាត់ឈើ ដើម្បីយករថយន្ដចេញ និងខាងក្រុមហ៊ុនបានហៅម្ចាស់រថយន្តទាំង០៣គ្រឿង ទៅដោះស្រាយនៅកន្លែងលក់សំបុត្រខាងក្រោម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHj2hWTWDWG6Q0pYNFSWKVFuQPd6CR7kxxeIWtrdGYJE8CwVITutdoLrU-2ibko6rOqcoZb90l5mxyMhG4YmHq8L7cNjCKXC7nK8J7QW_nswPDjEuk08AbEW-nY__8Z2VBpdclG5WVz_DDrdMuqrnNOop6OpjpTTuJQvN_zFEsdROrrv4wJFN55mfV/s1071/photo_2022-05-23_08-56-35%20(2).jpg