ការប្រកួតព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម នឹងបញ្ចប់ជាស្ថានពរនៅថ្ងៃនេះ ដោយអត្តិពលិកកម្ពុជាមួយចំនួនបានត្រឡប់មកមាតុប្រទេសវិញជាបណ្តើរៗ ស្របពេលដែលមួយចំនួនធំទៀតនឹងមកនៅថ្ងៃស្អែក។Rehearsal of the opening ceremony of the 31st SEA Games » Breaking News, Latest World News Updates - VietReader Viet Nam

យោងទៅតាមការចេញផ្សាយរបស់ផេកផ្លូវការសុីហ្គេម ២០២៣ បានអោយដឹងថានៅថ្ងៃស្អែកនេះ នឹងមានព្រឹត្តការណ៍ធំៗចំនួនពីរ នឹងកើតឡើងនៅទីក្រុងភ្នំពេញ:

  1. ការដង្ហែក្បួន និងការវិលត្រឡប់មកដល់វិញរបស់អត្តពលិកកម្ពុជាដែលបានបំពេញកាតព្វកិច្ចនៅសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម
  2. ការនាំយកទង់សុីហ្គេម សម្រាប់ម្ចាស់ផ្ទះកម្ពុជាដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយនេះ

ទន្ទឹមគ្នានេះផងដែរ គណៈកម្មាធិការជាតិអូឡាំពិក ក៏បានសូមណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋចូលរួមដង្ហែទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្តដល់អត្តពលិកកម្ពុជា៕May be an image of text

ប្រភព: Cambodia 2023