រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ ពន្យល់ពីស្ថានភាពជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ។
ទោះជាយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន។ ជាមួយគ្នា គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើង ដើម្បីបន្តការស៊ើបអង្កេត។ ការពង្រឹងប្រព័ន្ធតាមដានជំងឺ នៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់។Monkeypox Virus Cases Confirmed in 12 Countries So Far. Full List Hereលោកស្រី ឱ វណ្ណឌីន បានជំរុញឲ្យយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជាអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នការពារខ្លួន និងរក្សាអនាម័យ បរិភោគអាហារឆ្អិនល្អ ព្រមទាំងចៀសវាប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា ឫ សត្វ (រស់ ឫស្លាប់)។

សូមអានអត្ថបទខាងក្រោម ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា ៖May be an image of 3 people and textMay be an image of textMay be an image of 1 person and textMay be an image of textMay be an image of text