(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បាននាំយក សំឡី អនាម័យ ចុះចែកជូន ដល់ក្មេងស្រី និងស្ត្រីដែលត្រូវការសម្រាប់ថែ រក្សាសុខភាព នៅក្នុងរោងចក្រ Ocean Apparel Manufacturing Co.,Ltd ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងសិស្សានុសិស្ស នៅស្រុកបាទីខេត្តតាកែវ ចំនួន៤០០០ដុំ។ យុទ្ធនាការរបស់អង្គការ AHFនេះបានធ្វើឡើងក្រោមប្រធានបទ «បញ្ឈប់ការរើសអើង» គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។

បើតាមអង្គការ AHF ក្នុងចំណោមមនុស្សជាង ១.៨ពាន់លាននាក់នៅទូទាំងពិភពលោក ដែលមករដូវ ៥០០លាននាក់ មិនអាចទទួលបានទីកន្លែងសុវត្ថិភាព និងផលិតផលរក្សាអនាម័យ ដើម្បីគ្រប់គ្រងសុខភាពការមករដូវរបស់ពួកគេ។ កង្វះខាត និងតម្លៃទីផ្សាខ្ពស់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការទិញផលិតផល អនាម័យកាន់តែលំបាកនៅទូទាំងពិភពលោក។ កង្វះខាតទាំងនេះបណ្តាលឱ្យមនុស្សដែលមករដូវមានការលំបាក រួមទាំងការខកខានមិនបានចូលរៀនរហូតដល់ ១៨ថ្ងៃ ក្នុងឆ្នាំសិក្សារបស់ពួកគេ ការធ្លាក់ទឹកចិត្តដោយសារតែការមាក់ងាយ និងការរើសអើង និងហានិភ័យកាន់តែច្រើន ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។

ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញ លេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

ក្រុមការងារ AHF តាមបណ្តាប្រទេសបានរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ និងផ្តល់ព័ត៌មានសម្រាប់ឆ្នាំ២០២២។ អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា និងសហការជាមួយអង្គការខេមរា និងស្ថាប័នផ្សេងៗទៀត រៀបចំទិវានេះដូចជា៖

* លើបណ្តាញសង្គម ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ផ្សាយបន្តផ្ទាល់ និងសំណួរចម្លើយយករង្វាន់

* ថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុន សែន ១មិថុនា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ

* ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងរោងចក្រ Ocean Apparel Manufacturing Co.,Ltd រាជធានីភ្នំពេញ

* ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcxVLPebhWXruaMPvDhf-mIT7WZmRyJ1B8-uH8QZ_xd6yWd7g7AfUYo-EuuCmWNRsbFxrsLaM4JtP878AOQzDujoG5vqeHNXimxWXFRpoX-31hZD8JJZxnyb4vx5lmxbhP1zamvKgxUmaZknfoYvSHIbUSvlQ4foeq1WaE0ANCDvKpXJrBgL3aod7/s1280/photo_2022-05-21_21-17-28%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkN-BeaI7Bgya31KvffCnVLOrZNTBFYTlVxo73theM0FPqZWNJqbf4XW1W2GWDDfa9nbRN2q7H1HeIkEGq7ni8oPe9ivvUgobHmXv_MgOMcic8ElG-nhVUAqxDJsWASBKs815LZwNxnWMbXZy34sGkR41GIw0gGpqILzdSbn0_1GzhU-vpDX3MxH21/s1280/photo_2022-05-21_21-17-28%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgjtnOIXfsflrmX9IbDNbmH_tsK35TbGt4itkRb2oO7Nw_8W5skxAVuJlkP2mRqxG5eYKgiXq6e9hdjiIB0WDf42gNAqpgpiuJYoVvSQMVLxC5S_5KP_alIINy77308xAcm6IfcRytZ3zTqKs2felcXdlK_3DzVlr1mejNdm8hoJD-AEMruRwGRgf/s1280/photo_2022-05-21_21-17-28.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2PwwpIDw9si1XZh1qBp5RjVP0aT5b7OkJO1zLqRfsuS3y62Wy_AjIhvAF-1zbb35n1UT65GHkkGjmaTpZ7DlMbIVhKOR5bGC1pLc0dROGcgTEY8BD5FNmLGhoT5Dj7L5O-H0-6FJ1Jk6OIkoWCFmzi57xiy5aNzNMFYxeTvhV2N75ImvDXltT6T8/s1280/photo_2022-05-21_21-45-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm_iP927ruiedjL2v62QboSuxpJ6dIG_3aigXVfH2HhA5zK-mXmQX0AfblMFTgBFBW0aTlUcI8xrmHlUyUbcP6E-YkvYKoVBWpED2DGd-5xO4Eaifa8GkTiaJ8fGquA_Q0QhQzSMlFJ6mldiAExapSnpDyGiNQNM7oQLSdZWA2IpIG0GsrbbCNEU2h/s1280/photo_2022-05-21_21-45-45.jpg