ប្រតិភូកីឡាកម្ពុជា ចំនួន ៦ប្រភេទ បានមកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

នៅក្នុងក៏មានការនាំយកមេដាយសំរឹទ្ធ ចំនួន៣គ្រឿងផងដែរ ដែលបានមកពីកីឡាការ៉ាតេ។ ជាមួយគ្នានេះ ប្រតិភូកីឡា ៥ប្រភេទផ្សេងទៀត ក៏បានត្រឡប់មករួមដំណើរផងដែរ រួមមានកីឡាសីដក់, កីឡាប៊ីយ៉ា និងស្នូកឃ័រ, កីឡាទូកប្រពៃណី, កីឡាអុកចិន, និងកីឡាបាល់ទះ (ឆ្នេរខ្សាច់)៕

ប្រភព និងរូបភាព: CAMBODIA 2023