រាជធានីភ្នំពេញ ៖ លោកគ្រូពេទ្យម្នាក់ ដែលបានជួយសង្គ្រោះជីវិតក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិត ដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុត
ប៉ុន្តែគួរឲ្យសោកស្តាយជាខ្លាំង ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ និង ទារកទាំងអស់គ្នាហើយ លារៀងរហូត ។
លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណភាព កាលពីវេលាទៀបភ្លឺ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺគាំងបេះដូងទាំងវ័យក្មេង ចោលភរិយា និងកូនជាទីស្រលាញ់ ។
លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតមួយរូប ដែលបានព្យាបាលជំងឺដល់ក្មេងក្មេង និងទារកដែលចូលមកសម្រាក និងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានជាសះស្បើយពីជំងឺជាច្រើន ដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការព្យាបាលក្មេងៗ និងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត គឺជាមិត្តភក្កិដ៏ល្អ ប្ដីដ៏ល្អដ៏ស្លូតបូតម្នាក់ ដែលដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម ។ ប៉ុន្តែស្នាមញញឹមរបស់គ្រួសារមួយនេះត្រូវបានញញឹមប្រកបដោយទឹកភ្នែកដោយអួលអាក់ជាទីបំផុត ។
ការចាកចេញរបស់លោកវេជ្ជបណ្ឌិត គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាវិស័យសុខាភិបាល ។ គណៈគ្រប់គ្រង នៃក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត និងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត ។ សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzL_cLXGntSHXwz0HINcLjMVxXBaeWm4a0RB4QYIQ3Br0L5c5AHcXPvbUdBLj1EI0HcgT90oOX3dUvn8ZjglAc7nFKimzFJKYYu_9cEeufNiYy5Mi8PmrfUxzOhFzCvV44hYsaA1wKLZmSpvVRWJXQIVK-mXjJ1Llu8u8U967jgjTOVkiTauglglyC/s1080/photo_2022-05-23_08-11-03.jpg

ប្រភព: Cambodia Escort Ambulances