ប្រទេសថៃ៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ថៃប្រកាសអាសន្នក្រោយមានភ្លៀងធ្លាក់ខ្លាំងរហូតបណ្ដាលឱ្យមានទឹកជំនន់ជនលងលិច ភូមិមួយចំនួនយ៉ាងធ្ងន់ធ្ងរ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Khoasod។

ករណីគ្រោះទឹកជំនន់បានជនលិចលង់នៅក្នុងខេត្តមួយចំនួ​ននៃប្រទេសថៃ ក្នុងនោះមានសេចក្ដីរាយការណ៍មកថា ខេត្ត ឈៀង ម៉ៃ ត្រូវបានអាជ្ញាធរប្រកាលអាសន្ន បន្ទាប់ពីបានប្រកាសថាមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងភូមិមួយចំនួនក្នុងខេត្តមួយនេះ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំត្រឹមតែរយៈពេល១២ម៉ោង ទឹកឡើងយ៉ាងឆាប់រហ័សដល់ទៅ១ម៉ែត្រកន្លះ។ បញ្ហាគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងនេះផងដែរ បានធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកភូមិយ៉ាងខ្លាំង មិនថាដំណាំបន្លែបង្ការ សត្វចិញ្ជិម ផ្លូវថ្នល់ និងជន់លិចផ្ទះសម្បែង ក៏ដូចជាការធ្វើដំណើរជាដើម ដែលពួកគេមិនបានត្រៀមទុកការពារជាមុន  រហូតអាជ្ញាធរបានចេញសេចក្ដីប្រកាសពីតំបន់ដែលទទួលរងនូវគ្រោះទឹកជំនន់មួយនេះដាក់ក្នុងភាពអាសន្ន និងជាតំបន់ក្រហម។

យ៉ាងណាមិញអាជ្ញាធរក៏បានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រមទាំងជម្លៀសអ្នកភូមិមួយចំនួនទៅកាន់ទីទួលមានសុវត្តិភាព ព្រោះពេលនេះទឹកនៅតែមានការកើនឡើងជាលំដាប់ដែលគួរឱ្យបារម្ភ៕ ប្រភព៖ Khoasod