ប្រទេសថៃ៖ Bird ដែលមហាជនស្គាល់ច្បាស់ថាលោកគឺជាគូស្នេហាពិតចុងក្រោយរបស់តារាស្រី Tangmo Nida មុនពេលនាងបានបាត់បង់ជីវិត ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ Bird បានបញ្ចេញនូវអារម្មណ៍មិនពេញចិត្តជាខ្លាំងទៅកាន់ជនខិលខូចមួយចំនួនដែលព្យាយាមរកស៊ីតាមប្រព័ន្ធអនឡាញដោយយករូបថត ក៏ដូចជាឃ្លីបវីដេអូមួយចំនួនរបស់ Tangmo មកធ្វើជាអាជីវកម្មទាក់ទាញភ្ញៀវដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ប្រិយមិត្តបានជ្រាបរួបមកហើយទាក់ទងនិងករណីស្លាប់របស់តារាសម្ដែងស្រី Tangmo Nida ដែលធ្វើឱ្យរសើបក្នុងបណ្ដាញសង្គមទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតបើទោះបីជានាងមិនមានវត្តមានបន្តទៀតក៏ពិតមែនតែតារាស្រីរូបនេះបានទទួលនៅភាពល្បីល្បាញមកទល់ពេលនេះ រហូតមានជនខិលខូចមួយចំនួនបានយករូបភាពក៏ដូចជាឃ្លីបវីដូមួយរបស់នាង ផុសចូលទៅក្នុងផេក ក៏ដូចជាគណនីផ្ទាល់ខ្លួនក្នុងគោលបំណងទាក់ទាញភ្ញៀវ ដែលជាអ្នកគាំទ្រតារាស្រីរូបនេះដើម្បីទាញយកផលប្រយោជន៍ ក្នុងការស្វែងរកអតិថិជនសម្រាប់អាជីវកម្មផ្ទាល់ខ្លួន។ សកម្មភាពទាំងអស់នេះបានធ្វើឱ្យគូស្នេហ៍របស់នាងលោក Bird បានចេញប្រតិកម្មភ្លាម និងសម្ដែងក្ដីមិនពេញចិត្តជាខ្លាំង បើទោះបីជាកន្លង មានមហាជនមួយចំនួនបានធ្វើរឿងខុសឆ្គងទាក់ទងនិង Tangmo យ៉ាងណាក៏ដោយ លោកមិនដែលប្រតិកម្មអ្វីនោះទេ តែចំពោះបញ្ហានេះមួយ លោកពិតជាទទួលយកមិនបាននោះទេដែលហ៊ានយករូបថត និងឃ្លីបវីដេអូមកផុសទាំងគ្មានការអនុញ្ញាតបែបនេះ។

យ៉ាងណាមិញទង្វើអស់ទាំងនេះកុំងថាឡើយ តែ Bird សូម្បីតែមហាជន និងហ្វេនៗក៏មានការមិនពេញចិត្តចំពោះជនខិលខូចដែលប្រព្រឹត្តិនូវទង្វើទាំងអស់នេះនោះទេ ហើយក៏សូមអំពាវនាវដល់ជនទាំងនោះគួរតែបញ្ឈប់ជាបន្ទាន់ ជាមួយនឹងការរកស៊ីដែលប៉ះពាល់ដល់សិទ្ធអ្នកដទៃ៕ ប្រភព៖ Sanook