កាហ្វេមិនត្រឹមតែមានជាតិកាហេ្វអ៊ីនប៉ុណ្ណោះទេ ថែមទាំងមានសមាសធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាសមាសធាតុ polyphenol ជួយការពារសុខភាពទាំងខាងក្នុង និង ខាងក្រៅ ជាពិសេសការពារជំងឺមហារីកថ្លើម។ទោះបីជាកាហ្វេមានអត្ថប្រយោជន៍ក្តីតែវាក៏បង្កឱ្យមានការរំខានដូចជា ការគេងមិនលក់ ការច្រាលក្រពះពោះវៀន ញ័របេះដូង និង ធ្មេញខ្មៅជាដើម ។តើមនុស្សប្រភេទណាដែលគួរផឹកកាហ្វេ?
១. អ្នកដែលវិលមុខពេលក្រោកភ្លាមៗ
អ្នកដែលមានសម្ពាធឈាមទាប ការក្រោកពីគេងភ្លាមៗ ឬ ការផ្លាស់ប្តូរចលនាភ្លាមៗ តែងតែកើតមានការវិលមុខ ដោយសារតែសរសៃឈាមរត់ចូលទៅដល់ខួរក្បាលមិនទាន់ពេលវេលា ។លោក Lee Hae Young សាស្ត្រាចារ្យផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល បាននិយាយថា ដើម្បីបង្កើនសម្ពាធឈាមដំនើរកាលបានល្អ ជៀសវាងការវិលមុខ វិធីល្អគឺការចលនាជើងជានិច្ច ដើម្បីបង្កើនបរិមាណឈាមដែលចរាចរទៅកាន់ខួរក្បាលរបស់អ្នក។ សម្រាប់អ្នកដែលមានអាការៈវិលមុខជារឿយៗរាល់ពេលក្រោកឡើង យើងសូមណែនាំអោយផឹកកាហ្វេ ១ ឬ ២ ពែង ក្នុងមួយថ្ងៃដើម្បីបង្កើនចង្វាក់បេះដូងឱ្យរត់ស្រួល។
២. អ្នកដែលស្រឡាញ់សុខភាពឆ្អឹង
ធ្លាប់តែឮគេនិយាយថា ការផឹកកាហ្វេមិនល្អចំពោះសុខភាពឆ្អឹងទេ ផ្ទុយទៅវិញបើសិនជាស្រ្តីក្រោយអស់រដូវ គួរតែផឹកកាហ្វេ ១ទៅ២ ពែងក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសុខភាពឆ្អឹងរឹងមាំ។លោក Park Sang Min សាស្ត្រាចារ្យនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Seoul បាននិយាយថា “ការផឹកកាហ្វេ 1-2 ពែងក្នុងមួយថ្ងៃអាចការពារការបាក់ឆ្អឹង កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានរហូតដល់ 33% ។
ការសិក្សាពីមុនបានបង្ហាញថា ជាតិកាហ្វេអ៊ីន ដែលជាសមាសធាតុមួយនៃកាហ្វេ គឺរារាំងការស្រូបយកជាតិកាល់ស្យូម និងបង្កឱ្យមានជំងឺពុកឆ្អឹង។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃជាតិកាហ្វេអ៊ីនដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹងគឺលើសពី 330 mg ក្នុងមួយថ្ងៃ ដែលស្មើនឹងការផឹកកាហ្វេ 600ml (3 ពែង) ក្នុងមួយថ្ងៃ។
៣. អ្នកព្រួយបារម្ភអំពីជំងឺមហារីកថ្លើម
កាហ្វេល្អសម្រាប់សុខភាពថ្លើម ផ្អែកលើលទ្ធផលនៃការសិក្សានៅបរទេសជាច្រើន ក្នុងនោះសមាគមថ្លើមកូរ៉េបានប្រកាសអំពីឥទ្ធិពលប្រឆាំងមហារីកថ្លើមរបស់កាហ្វេ ដែលត្រូវបានណែនាំផ្នែកវេជ្ជសាស្ត្ររបស់ខ្លួនជាភេសជ្ជៈផ្លូវការសម្រាប់ព្យាបាលជំងឺមហារីកថ្លើម។ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជាអាស៊ីត chlorogenic និងម៉ាញ៉េស្យូមដែលមានក្នុងកាហ្វេ នៅពេលដែលសារធាតុទាំងនេះចូលទៅក្នុងខ្លួនមនុស្ស ពួកវានឹងរារាំង សមត្ថភាពនៃការរលាក និងជួយការពារជំងឺមហារីកថ្លើម៕Coffee and Cancer: What the Research Really Shows | American Cancer Society