តៃវ៉ាន់៖ ក្នុងពេលបច្ចប្បន្ននេះ ការបង្ហាញខ្លួននៅក្នុងបណ្ដាញសង្គមត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះមានមនុស្សច្រើនណាស់ដែលបានឃើញពីវត្តមាន និងសកម្មភាពផ្សេងៗដែលយើងបានបង្ហាញ តួយ៉ាងដូចជាករណីរបស់តារាបង្ហាញម៉ូតដ៏ស្រស់សោភាម្នាក់នេះបានធ្វើឱ្យក្លាយជារឿងដ៏ក្តៅគគុកក្នុងសង្គមអន​ឡាញទាក់ទងនឹងការរិះគន់ពីការស្លៀកពាក់របស់នាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kaoop ។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ខាងលើបានកើតឡើងបន្ទាប់ពីតារា​បង្ហាញម៉ូតតៃវ៉ាន់ស្រីម្នាក់ ឈ្មោះថា Vivih Su មានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី និងមានភាពល្បីល្បាញក្នុងសង្គមសិល្បៈផងដែរ ដោយនាងបានបង្ហោះរូបភាពក្នុងបន្ទប់ចាក់វ៉ាកសាំង ស្ថិតក្នុងសម្លៀកបំពាក់ស៊ិចស៊ី ជាមួយនឹងខោខប៊យ និងអាវពណ៌សាច់អត់ដៃ អង្គុយបែរខ្នង យ៉ាងស្រស់ស្អាតចូលទៅក្នុងគណនី IG ផ្ទាល់ខ្លួន ។ ទន្ទឹមនឹងតារាស្រី Vivih Su បានបង្ហោះនូវរូបភាពនោះហើយ ក៏បានធ្វើឱ្យមហាជនមួយចំនួនធំដែលបានលេងក្នុងបណ្ដាញសង្គមពួកគេបាន រិះគន់ខ្លាំងៗថា នាងស្លៀកពាក់មិនសមរម្យក្នុងការទៅទទួលវ៉ាក់សាំង និងខ្លះទៀតបានយល់ច្រឡំថាតារាស្រីរូបនេះមិនបានពាក់អាវទៅវិញ ព្រោះតែភាពស៊ិចស៊ីខ្លាំងពេក ក៏ដូចជាសភាពអាវមានពណ៌ដូចទៅនឹងសាច់សខ្ចីរបស់នាងផងនោះ បានធ្វើឱ្យមនុស្សមិនតិចនាក់នោះទេបានយល់ច្រឡំ និងវាយប្រហាមកកាន់នាងជាខ្លាំង។

ក្រោយពីបានទទួលនូវពាក្យរិះគន់ទាំងអស់នេះហើយ Vivih Su ក៏បានចេញមកបកស្រាយថាខ្លួនពេលនោះគឺពិតជាបានពាក់អាវ ហើយនាងក៏មិនចង់ស្លៀកពាក់បែបនេះទៅចាក់វ៉ាក់សាំងនោះទេ តែគ្រាន់ចង់ឱ្យមានភាពងាយស្រួលដល់ការចាក់ថ្នាំតែប៉ុណ្ណោះ។

ទោះជាយ៉ាងណានេះគឺជាសារដើម្បីដាស់តឿនដល់មិត្តៗនារីទាំងអស់គួរតែមានការប្រុងប្រយ័ត្នមុននឹងផុសពីរូបភាព ក៏ដូចជាឃ្លីបវីដេអូផ្សេងៗចូលទៅក្នុងបណ្ដាញសង្គមចៀសវាងការមើលងាយ និងរិះគន់ពីសំណាក់មហាជន រហូតបង្កជាភាពអាម៉ាសដល់ខ្លួន៕ ប្រភព៖ Kapook