រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តអត់ពន្ធ ចំនួន២៧គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vB32gNJo77tR0YsrrqVn37yOLKzJ0iZvuOnjnFJer-pfwajLaPOSR084jDtK8hf5SqWMrYWftJtM_La1ihmNjpTv-HcipbVsbzOs1_yGdy82Czg5113s3l0vJ-FNEavpaecMoMJzc6Fy8KVao9eAYBgUsv7e9QTd36uPYPxJEE6oe_hxYaUqFXVK/s1280/photo_2022-05-21_10-16-12.jpgរថយន្តទាំង២៧គ្រឿង រួមមាន៖១- រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៦ និងទំហំស៊ីឡាំង ៣០០០ CC,២- រថយន្តម៉ាក Lexus RX 350 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១៥,៣- រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១៣,៤- រថយន្តម៉ាក Lexus RX400h ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំ២០០៧,៥- រថយន្តម៉ាក Lexus RX 350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០,៦- រថយន្តម៉ាក Toyota Camry ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០១០, ៧- រថយន្តម៉ាក Lexus Rx350 ចង្កូត ឆ្វេង ស ផលិតឆ្នាំ 2007ពាក់ផ្លាកលេខ ភ្នំពេញ 2AF-5342,៨- រថយន្តម៉ាក Lexus Rx330 ចង្កូតឆ្វេង ពណ៌ ប្រផេះ ផលិតឆ្នាំ2004 ផ្លាកលេខភ្នំពេញ 2AH-7186,៩- រថយន្តម៉ាក Lexus Rx330 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ2004 ពាក់ផ្លាកលេខ ភ្នំពេញ AJ-4340,១០- រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2006 ផ្លាកលេខ ភ្នំពេញ 2AK-6842,១១-រថយន្តម៉ាក Toyota Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ2009 ពាក់ផ្លាកលេខភ្នំពេញ 2Z-0906,១២- រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2010 ផ្លាកលេខ ភ្នំពេញ 2AL-2117,១៣- រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2005ផ្លាកលេខ ភ្នំពេញ 2AV-8228,១៤- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2BB-3307 ឆ្នាំម៉ូដែល 2005,១៥- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AO-6763 ឆ្នាំម៉ូដែល2006,១៦- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AG-3005 ឆ្នាំម៉ូដែល2006,១៧- រថយន្តម៉ាក TOYOTA PRUIS ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AT-7751 ឆ្នាំម៉ូដែល 2009,១៨- រថយន្តម៉ាក Lexus RX350 ឆ្នាំ2008ចង្កូតឆ្វេង ពាក់ផ្លាកលេខ ខម ក្លែងក្លាយ,១៩- រថយន្តម៉ាក Lexus330 ឆ្នាំ2006 ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ,២០- រថយន្តម៉ាក Lexus Rx350ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2008 ពាក់ផ្លាកលេខ ភ្នំពេញ 2AN-4635,២១- រថយន្តម៉ាក Lexus Rx350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2011 ពាក់ផ្លាកលេខ ភ្នំពេញ 2AN-9509,២២- រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2008 ពាក់ផ្លាកលេខ ភ្នំពេញ BA-9009,២៣- រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2006 ពាក់ផ្លាកលេខ ភ្នំពេញ 2BG-1504,២៤-រថយន្តម៉ាក Lexus Rx330 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2005 ពាក់ផ្លាកលេខ ភ្នំពេញ 2S-0003,២៥- រថយន្តម៉ាក Toyota Camryចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2010 ពាក់ផ្លាកលេខ ភ្នំពេញ 2X-3350,២៦- រថយន្តម៉ាក Toyota Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2AL-4518,២៧- រថយន្តម៉ាក LEXUS HS250h ពណ៌ផ្កាឈូក ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១០ និងទំហំស៊ីឡាំង ២៥០០ CC។
សូមជម្រាបថា លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទនៅក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹងកម្ទេចចោល។
គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ចំនួនជិត៧ពាន់គ្រឿង បានចូលខ្លួនប្រកាស និងបង់ពន្ធ ដែលគិតជាទឹកប្រាក់៦០លានដុល្លារ បានបង់ចូលថវិកាជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeddU4Z1F8xb3sY4WLf9laOtsdN0lZGvM5w7Pfjh-bEy9fUQKGqRAGxOrvjjcw7pzVBErgOt5QuHVYQHmzBIGQajU6h5j9VMXW2dXFGP0NJ3qQ6Bg_F4mViIkpYLgOdTPkp87fO5pvPLZ5DTRcIy-ioMaF4SvTk_zGi91JWJ5UaJJQqetBtgq_ezT3/s1280/photo_2022-05-21_10-16-12%20(2).jpg